681 ezgif.com resize
Swift cc time

លោក ហ៊ុន ម៉ាណែត ត្រូវបានបំពាក់ឋានន្តរស័ក្តិថ្នាក់«នាយឧត្តមសេនីយ៍»ជាផ្លូវការ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ HMN Page

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី២០ខែមេសានេះ បានប្រារព្ធពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ជូនលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅទីស្តីការក្រសួងការពារជាតិ។

ពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ ជាផ្លូវការជូនលោក ហ៊ុន ម៉ាណែត បានធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។

រូបភាព៖ HMN Page

សូមជម្រាបថា លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧មីនា បានចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍៕

រូបភាព៖ HMN Page
រូបភាព៖ HMN Page
រូបភាព៖ HMN Page


Khcct banner

អត្ថបទទាក់ទង