Yearendyearend1140x150

«កីឡាជ្រមុជទឹកចិន»កំពុងមានការគាំទ្រយ៉ាងខ្លាំងពីទេសចរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ កីឡាជ្រមុជទឹកកំពុងពង្រីកនៅក្នុងប្រទេសចិន កីឡាប្រភេទនេះកំពុងមានការរីកចម្រើននិងទាក់ទាញភ្ញៀវទេសចរជាខ្លាំងឲ្យនាំគ្នាលេងកីឡាប្រភេទជ្រមុជទឹកនេះ។ ការថតរូបក្រោមទឹកដែលអាចបង្កកនូវពេលវេលាដ៏អស្ចារ្យនៃការមុជទឹក បានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់យុវវ័យក្នុងការជ្រមុជទឹក និងថតរូប។

នៅទីក្រុងសាន់យ៉ា ដែលជាគោលដៅទេសចរណ៍តាមមាត់សមុទ្រក្នុងខេត្តហៃណាននៃកោះត្រូពិចភាគខាងត្បូងប្រទេសចិន មនុស្សជាច្រើនបានសម្រុកទៅកន្លែងទេសភាព និងអាងចិញ្ចឹមត្រី ដើម្បីទទួលយកបទពិសោធន៍ថ្មីនៃការមុជទឹក និងថតរូបអនុស្សាវរីយ៍រៀងរាល់រដូវក្តៅ។

លោក Xi Zhuoran បាននិយាយថា "យើងទាំងពីរនាក់មិនធ្លាប់បានលេងកីឡាជ្រមុជពីមុនមកទេ។ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍ជ្រមុជទឹក ខ្ញុំចង់អភិវឌ្ឍវាឱ្យទៅជាជំនាញ ដូច្នេះនៅពេលខ្ញុំធ្វើដំណើរទៅកន្លែងផ្សេងទៀតនៅពេលអនាគត ខ្ញុំអាចមានឱកាសបានមើលឃើញទេសភាពកាន់តែច្រើន"នៅក្នុងទឹក។ បន្ថែមពីលើកីឡាទឹកធម្មតា អ្នកទេសចរជាច្រើនក៏ចាប់អារម្មណ៍លើការជ្រមុជទឹកស្លៀកពាក់បែបមច្ឆាដ៏ស្រស់ស្អាត។ ដោយសារតែការកើនឡើងប្រជាប្រិយភាពនៃការជ្រមុជទឹកមច្ឆាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានរៀបចំការប្រកួតកីឡាមច្ឆាអាជីពនៅសាន់យ៉ារយៈពេលពីរឆ្នាំជាប់ៗគ្នា។

ចំណែកលោកស្រី វ៉ាង នីណា ដែលជាគ្រូជ្រមុទឹក បាននិយាយថា "មានការកើនឡើងជាក់ស្តែងក្នុងការសាកសួរអំពីការមុជទឹកមច្ឆានៅឆ្នាំនេះ ហើយភ្ញៀវដែលមកទីនេះសម្រាប់ការជ្រមុជមានច្រើនជាងរាល់ដង។

ជាមួយនឹងការកើនឡើងនៃចំនួនអ្នកជំនាញជ្រមុជទឹកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានអ្នកចូលចិត្តជ្រមុជទឹកជនជាតិចិនជាច្រើនដែលមានមហិច្ឆតាចង់បានវិញ្ញាបនបត្រអន្តរជាតិ ហើយពួកគេភាគច្រើនក្លាយជាគ្រូបង្រៀនជ្រមុជទឹកបន្ទាប់ពីទទួលបានវិញ្ញាបនបត្រ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង