681 ezgif.com resize
Swift cc time

ខេត្តបាត់ដំបងនឹងរៀបចំពិធីដង្ហែនិងទទួលជាផ្លូវការនូវព្រះអគ្គិកីឡានាពេលខាងមុខនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីដង្ហែ និងទទួលជាផ្លូវការនូវព្រះអគ្គិកីឡា ដែលនឹងធ្វើដំណើរមកដល់ទឹកដីជំរុកស្រូវ ខេត្តបាត់ដំបង នាថ្ងៃទី០១ ឧសភា ខាងមុខនេះ។ ព្រះអគ្គិកីឡា នេះ នឹងយកទៅតម្កល់នៅក្នុងវត្តពោធិ៍វាល ក្នុងក្រុងបាត់ដំបង។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ខេត្តបាត់ដំបង និងប្រារព្ធពិធីទទួលនូវព្រះអគិគីកីឡា ដែលនឹងដង្ហែមកដល់ត្រង់ចំណុចព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ត្រង់ម្ដុំឃុំស្វាយដូនកែវ នាថ្ងៃទី១ ខែឧសភា រួចនឹងធ្វើការបន្តដង្ហែព្រះអគ្គីកីឡា ដោយមានក្បួនដង្ហែអមដោយ ក្រុមកីឡាករ កីឡាការិនីប្រចាំខេត្តបាត់ដំបង ក្រុមកង់ប្រចាំខេត្តបាត់ដំបង រហូតមកដល់ វង្វង់មូលព្រាបពណ៌ស រួចបន្តក្បួនដង្ហែរនេះឆ្ពោះទៅកាន់ រង្វង់មូលលោកតាដំបងក្រញូង ហើយបន្តដំណើរទៅវេទិកានៃទីរួមខេត្តបាត់ដំបងដើម្បីធ្វើពិធីទទួលព្រះអគ្គិកីឡា មុននឹងបន្តធ្វើដំណើរដង្ហែរព្រះអគ្គីទៅតម្កល់នៅក្នុងវត្តពោធិ៍វាល ក្នុងក្រុងបាត់ដំបង។

ជាមួយគ្នានោះ លោក សុខ លូ  បានស្នើរដ្ឋបាលស្រុកដែលពាក់ព័ន្ធ និងក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវត្រៀមរៀបចំនៅតាមដងផ្លូវ ដើម្បីត្រៀមទទួលនៅភ្លើងព្រះអគ្គីកីឡាក៏ដូចជាគណៈប្រតិភូដែលបានចូលរួមទាំងអស់។ ជាពិសេសលោកក៏អំពាវនាវដល់យប្រជាពលរដ្ឋនៅតាមដងវិថីនៃផ្លូវជាតិលេខ ៥ ដូចជាវិថីដែលពាក់ព័ន្ធនឹងក្បួនដង្ហែ ជួយសម្អាតបរិស្ថាននៅតាមដងផ្លូវ នឹងដាក់នៅទង់ជាតិនៅតាមមុខផ្ទះរៀងៗខ្លួនដើម្បីត្រៀមខ្លួនក្នុងការទទួលអបអរនូវព្រះអគ្គីកីឡាឲ្យមានភាពឱឡារិកអធិកអធម្ម៕

Khcct banner

អត្ថបទទាក់ទង