Cctimesw1140xh150cm copy

ឧបការីរដ្ឋមន្ត្រីការបរទេសចិននឹងមកទស្សនកិច្ចនៅកម្ពុជាខាងមុខនេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Nong Rong 

ភ្នំពេញ៖ ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Nong Rong គ្រោងនឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាពេលខាងមុខនេះ។នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wen bin និយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី១៨ មេសាម្សិលមិញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Wang Wen bin បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៥ ខែមេសានេះ លោក Nong Rong ឧបការីរដ្ឋមន្ត្រីការបរទេសចិន នឹងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី និង ប្រទេសកម្ពុជា។ជាដំណើរទស្សនកិច្ច ដើម្បីជំរុញឱ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរការតែល្អប្រសើបន្ថែមទៀត។

បើតាមលោក Wang Wen bin ទំនាក់ទំនងចិន-កម្ពុជាបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។លោកប្រធានាធិបតីចិន ស៊ី ជីងពីង កាលពីពេលថ្មីៗនេះក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដែលបានទស្សនកិច្ចក្នុងប្រទេសចិន បានប្រកាសរួមគ្នា ពីការការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់។

លោក Wang Wen bin បានសង្កត់ធ្ងន់ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក Nong Rong ឧបការីរដ្ឋមន្ត្រីការបរទេសចិន ក្នុងប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងជាមួយកម្ពុជា លើការអនុវត្តនូវការឯកភាពដ៏សំខាន់ៗរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងពង្រឹងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ពង្រីកផលប្រយោជន៍ទៅវិញទៅមក និងជំរុញ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីសម្រេចបានលទ្ធផលថ្មីៗជាបន្តបន្ទាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង