Yearendyearend1140x150

មនុស្សជាង១៨៥នាក់ស្លាប់ និងជាង១៨០០នាក់រងរបួសក្នុងការប៉ះទង្គិចគ្នានៅស៊ូដង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ស៊ូដង់៖ បេសកជនអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់បានគូសបញ្ជាក់ថាការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្រមន្រ្តីស៊ូដង់បះបោល (RSF) នៅក្នុងប្រទេសស៊ូដង់ បានសម្លាប់មនុស្សយ៉ាងតិច ១៨៥ នាក់ និងរបួសជាង ១.៨០០ នាក់ គិតត្រឹមថ្ងៃច័ន្ទម្សិលមិញនេះ។

លោក Volker Perthes ប្រធានបេសកកម្មជំនួយអន្តរកាលរួមរបស់អង្គការសហប្រជាជាតិនៅស៊ូដង់បានឲ្យដឹងថា"វាជាស្ថានភាពដ៏កម្រមួយ ដូចច្នេះបញ្ហាសង្រ្គាមស៊ីវិលនៅស៊ូដង់អាចនិងបន្តកើនឡើងនិងមានរយៈពេលវែងក៏ថាបាន" ។ លោកថា ភាគីជម្លោះទាំងពីរមិនបានបង្ហាញសញ្ញានៃការមានឆន្ទៈក្នុងការចរចាទេ។

ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និង RSF បានផ្ទុះឡើងនៅព្រឹកថ្ងៃទី ១៥ ខែមេសា ហើយបានឈានចូលដល់ថ្ងៃទី ៣ ហើយ។ ភាគីទាំងពីរបាននិងកំពុងប្រើប្រាស់រថក្រោះ កាំភ្លើងធំ យន្តហោះចម្បាំង និងអាវុធធុនធ្ងន់ផ្សេងទៀត ក្នុងការបាញ់ប្រហារគ្នា។

មេបញ្ជាការ RSF លោកឧត្តមសេនីយ Mohamed Hamdan Dagalo ដែលត្រូវបានគេស្គាល់ថាបានបង្ហោះសារនៅលើ Twitter កាលពីថ្ងៃអង្គារថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken និងពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសស៊ូដង់។

លោកបានបញ្ជាក់សារជាថ្មីអំពី "ការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរ" ក្នុងការការពារជនស៊ីវិលស្លូតត្រង់នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ RSF ដោយលោកនឹងមានការហៅទូរស័ព្ទមួយផ្សេងទៀតជាមួយលោក Blinken ដើម្បីបន្តការសន្ទនាដោះស្រាយបញ្ហាបច្ចុប្បន្ន។ ប្រទេសកេនយ៉ាកាលពីថ្ងៃចន្ទបានប្រកាសពីផែនការជម្លៀសប្រជាជនរបស់ខ្លួនចំនួន ៣.០០០ នាក់ក្នុងប្រទេសស៊ូដង់ ចំពេលមានការប៉ះទង្គិចគ្នាផ្នែកយោធារវាងមន្រ្តីយោធាធំៗក្នុងស៊ូដង់។

ជម្លោះប្រដាប់អាវុធរវាងភាគីទាំងពីរបានធ្វើឱ្យប្រធានាធិបតីស៊ូដង់ ឧត្តមសេនីយ Abdel Fattah al-Burhan ប្រឆាំងនឹងអនុប្រធានាធិបតីរបស់គាត់គឺលោក Hemedti ក្នុងការតស៊ូដើម្បីគ្រប់គ្រងប្រទេសធំទីបីរបស់ទ្វីបអាហ្រ្វិក។ អ្នកទាំងពីរបានឡើងជាមេដឹកនាំនៃរដ្ឋាភិបាលអន្តរកាលបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៩ ដែលបានបណ្តេញលោក Omar al-Bashir ដែលកាន់អំណាចអស់រយៈពេល ៣០ ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង