Yearendyearend1140x150

រុស្ស៊ីស្ទាក់ចាប់គ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែនជាច្រើនតំបន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កងកម្លាំងរបស់រុស្សី

រុស្សី៖ កងកម្លាំងអាកាសរបស់រុស្សីបានឲ្យដឹងថាខ្លួនបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ពីអ៊ុយក្រែន និងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (UAVs) ជាច្រើនគ្រឿងរបស់កងកម្លាំងអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបានអះអាងថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារជាច្រើនលើកលើតំបន់ប្រមូលផ្តុំរបស់ទាហានរុស្សី និងឃ្លាំងអាវុធរបស់រុស្សី។

កងកម្លាំងប្រដាប់អាវុធនៃប្រទេសរុស្ស៊ីបានបន្តប្រតិបត្តិការយោធារបស់ខ្លួនក្នុងទិសដៅជាច្រើនរួមមានតំបន់Kupyansk, Krasny Lima, Donetsk, Zaporizhzhia និង Kherson នេះបើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។

ទន្ទឹមនឹងនោះ កងកម្លាំងអាកាសរុស្ស៊ីបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ និងបាញ់ទម្លាក់ UAV ជាច្រើនគ្រឿងរបស់ភាគីអ៊ុយក្រែនថែមទៀតផង។

នៅថ្ងៃដដែលនោះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានចេញរបាយការណ៍មួយដោយនិយាយថា កងទ័ពអ៊ុយក្រែនបានវាយលុកការវាយប្រហាររបស់រុស្ស៊ីពីទិសដៅមួយចំនួនរួមមានតំបន់ Lyman និង Bakhmut ។ កងកម្លាំងទ័ពអាកាសមីស៊ីល និងកាំភ្លើងធំរបស់អ៊ុយក្រែន ក៏បានធ្វើការវាយប្រហារលើតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី និងតំបន់ប្រមូលផ្តុំនៃកងទ័ពរុស្ស៊ី និងឧបករណ៍យោធាផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង