681 ezgif.com resize
Swift cc time

នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ត្រូវបានជម្លៀសខ្លួនចេញក្រោយមានការបំផ្ទុះគ្រាប់បែក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជនសង្ស័យដែលចង់ធ្វើឃាតលោកFumio Kishida

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ត្រូវបានជម្លៀសចេញភ្លាមៗពីព្រឹត្តិការណ៍សាធារណៈមួយ បន្ទាប់ពីជនសង្ស័យបានគប់គ្រាប់បែកផ្សែងទៅលើរូបគាត់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បុរសម្នាក់ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុក្នុងទីក្រុង Wakayama ជាកន្លែងដែលលោក Kishida កំពុងថ្លែងសុន្ទរកថា។

សាក្សីម្នាក់បាននិយាយថា ពួកគេបានឃើញជនសង្ស័យម្នាក់បានគប់គ្រាប់បែកផ្សែង ដោយពួកគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំង។ ទូរទស្សន៍សាធារណៈ NHK របស់ប្រទេសជប៉ុនបានដកស្រង់សម្តីលោក Kishida ថា "ការផ្ទុះយ៉ាងខ្លាំង" នៅកន្លែងប្រារព្ធពិធី។ ប៉ូលិសកំពុងស៊ើបអង្កេតលម្អិត។

លោក Kishida ទើបតែចាប់ផ្តើមថ្លែងសុន្ទរកថា បន្ទាប់ពីបានទៅទស្សនាកំពង់ផែនេសាទក្នុងទីក្រុង Wakayama សម្រាប់ព្រឹត្តិការណ៍យុទ្ធនាការមួយ ។បន្ទាប់ពីឧប្បត្តិហេតុនេះ លោក Kishida បាននិយាយទៅកាន់ហ្វូងមនុស្សនៅកន្លែងផ្សេងទៀត ដោយលោកចាត់ទុកថា ឧបទ្ទវហេតុនេះមិនគួររំខានដល់ដំណើរការបោះឆ្នោតនោះទេ៕

Khcct banner

អត្ថបទទាក់ទង