Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

លោកតាបណ្ឌិត កុល ផេង នាំយកកម្មវិធីសិក្សាដ៏សំខាន់មួយមកកម្ពុជា ដែលទទួលស្គាល់ដោយ John Maxwell

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោកតាបណ្ឌិតកុល ផេង កាលពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២៣ បានចូលរួមកម្មវិធីមួយនៅអាមេរិកដែលជាកម្មវិធីរៀបចំដោយក្រុមការងាររបស់លោកបណ្ឌិត John Maxwell។

លោកតាបណ្ឌិត កុល ផេង ដែលជាបិតាស្ថាបនិក និងជាប្រធានសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកតាបានចូលរួមកម្មវិធីមួយនៅអាម៉េរិក និងបានជួបជាមួយ John Maxwell ដោយបានធ្វើការពិភាក្សាយ៉ាងសកម្មពាក់ព័ន្ធនឹងការបង្រៀនភាពជាអ្នកដឹកនាំទៅកាន់យុវជន។

ក្នុងកិច្ចសន្ទនានៃជំនួបមួយនោះ បានលេចចេញនូវសមិទ្ធផលមួយសម្រាប់សាលាបញ្ញាសាស្ត្រដោយសារតែលោកតាកំពុងនឹងរៀបចំកម្មវិធីសិក្សាបន្ថែមទៀតទៅលើភាពជាអ្នកដឹកនាំនៅក្នុងការអប់់រំសិស្សនៅកម្រិតទី៧ ដល់ទី១២ រួមទាំងសិស្សដែលកំពុងសិក្សានៅសាកលវិទ្យាល័យផងដែរ។

លោកតាបានបន្ថែមទៀតផងដែរថា កម្មវិធីសិក្សាពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំនេះ គឺលោកតាបានបញ្ជ្រាបសម្រាប់សិស្សនៅសាលាបញ្ញាសាស្រ្តកន្លងមកជាច្រើនមកហើយ ក៏ប៉ុន្តែលោកតាផ្តោតសំខាន់ដោយពឹងផ្អែកលើការដឹកនាំក្រោមរបៀបតាមព្រះពុទ្ធសាសនា គឺលោកតាផ្តោតសំខាន់ថាដើម្បីក្លាយជាអ្នកដឹកនាំល្អ អ្នកដឹកនាំ គួរតែមាន សីល សមាធិ បញ្ញា។

ចំណែកឯការដឹកនាំដែលលោកតានឹងបញ្ជ្រាបចូលបន្ថែមទៀតក្នុងពេលខាងមុខនេះជាកម្មវិធីបែបដឹកនាំបែបសកលលោកដែលមានការទទួលស្គាល់ដោយពិភពលោក គឺតាមបែបលោក John Maxwell។

ជាចុងក្រោយលោកតាបានរៀបរាប់បន្ថែមទៀតថា ការនាំចូលកម្មវិធីសិក្សាមួយនេះជាសមិទ្ធផលមួយដែលល្អសម្រាប់យុវជនពីព្រោះថា យុវជនគ្រប់រូបគួរតែមានជំនាញនៃភាពដឹកនាំដើម្បីអាចសម្រេចការងារប្រកបដោយប្រសិទ្ធភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង