Cctime 6monthsfree desktop
Cc times  web banner kh (2)

«សត្វភេ»ជាច្រើនកំពុងលំហែលខ្លួនក្នុងខេត្តLiaoning

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖សត្វភេជាច្រើនរយក្បាល រួមទាំងកូនរបស់វាដែលទើបនឹងកើតជាច្រើនក្បាលត្រូវបានគេឃើញកំពុងលេង សម្រាក និងហាលថ្ងៃនៅលើផ្ទះទឹកនៅតំបន់ Liaohe Estuary Nature Reserve ក្នុងទីក្រុង Panjin នៃខេត្ត Liaoning ភាគឦសានប្រទេសចិន។

នៅក្រោមការការពារជាតិលំដាប់ថ្នាក់ទីមួយនៅក្នុងប្រទេសចិន សត្វភេដែលប្រទះឃើញត្រូវបានគេដាក់ឈ្មោះថា "elves of the Bohai Sea" និងជាថនិកសត្វសមុទ្រតែមួយគត់ដែលអាចបង្កាត់ពូជនៅក្នុងទឹកនៃប្រទេសចិន។

លោក Tian Jiashen អ្នកស្រាវជ្រាវនៃ Liaoning Academy of Marine and Fishery Sciences បាននិយាយថា "ក្នុងអំឡុងពេលនេះជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីចុងខែមីនា ដល់ដើមខែមេសា ចំនួនសត្វភេដែលប្រទះឃើញនៅក្នុងទឹក Panjin មានចំនួនច្រើនបំផុត។ ផ្អែកលើការប៉ាន់ស្មានដំបូងរបស់យើង ចំនួនពូជសត្វភេនេះបានកើនឡើងជាខ្លាំង" ។ ដោយសារការកែលម្អបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែងការពារដោយអាជ្ញាធរមូលដ្ឋាន សត្វភេបានកើនឡើងជាលំដាប់ពីតិចជាង ១,០០០ក្បាល ដល់ជាង ២,០០០ក្បាល ក្នុងទសវត្សរ៍កន្លងមកនេះ។

នៅចុងខែតុលា ជារៀងរាល់ឆ្នាំ សត្វភេមួយចំនួនធំបានមកឈូងសមុទ្រ Liaodong នៃសមុទ្រ Bohai ដើម្បីបង្កាត់ពូជ និងសម្រាកនៅមាត់ទន្លេ Liaohe Estuary៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង