Cctime 6monthsfree desktop
Cc times  web banner kh (2)

សង្ក្រាន្ដខេត្តកណ្តាល នឹងប្រារព្ធធ្វើនៅតំបន់ប្រវត្តិសាស្ត្រភ្នំឧត្តុង្គ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ មន្ទីរព័ត៌មានខេត្តកណ្តាល

កណ្ដាល៖ សង្ក្រាន្ដខេត្តកណ្តាល នឹងប្រារព្ធធ្វើ ចាប់ពីថ្ងៃទី១៤-១៦ មេសា នៅតំបន់ប្រវត្តិសាស្ត្រភ្នំឧត្តុង្គ ស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងពិធីសង្ក្រាន្ដ នោះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកម្មវិធីផ្សេងៗមានដូចជា កម្មវិធីល្បែងប្រជាប្រិយ៍ ការដាក់តាំងបង្ហាញសមិទ្ធផលខេត្ត ការតាំងពិព័រណ៍ កម្មវិធីប្រគុំតន្ត្រីសម័យខ្នាតធំ តន្ត្រីស្គរដី ប្រណាំងកង់ប្រពៃណី កីឡាទាញព្រ័ត្រ និងកម្មវិធីជាច្រើនទៀត។ បន្ថែមពីនេះ រដ្ឋបាលខេត្ត នឹងរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋដែលមកលេងកម្សាន្ត ផងដែរ។

សង្ក្រាន្ដខេត្តកណ្តាល នឹងប្រារព្ធធ្វើនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ នៅតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ឬហៅថាភ្នំអដ្ឋរស្ស ឬភ្នំឧត្តុង្គ។ នៅក្នុងពិធីសង្ក្រាន្ដ នោះ នឹងមានកម្មវិធីល្បែងប្រជាប្រិយ៍ ការដាក់តាំងបង្ហាញសមិទ្ធផលខេត្ត ការតាំងពិព័រណ៍ កម្មវិធីប្រគុំតន្ត្រីសម័យខ្នាតធំ តន្ត្រីស្គរដី កម្មវិធីរត់ប្រណាំង ប្រណាំងកង់ប្រពៃណី កីឡាទាញព្រ័ត្រ ពិធីបណ្ដែតគោម ការបាញ់កាំជ្រួចពេលរាត្រី និងបានរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តសប្បាយ។

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ចំពោះឧបទ្ទវហេតុដែលអាចកើតឡើងជាយថាហេតុ និងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះគ្រោះថ្នាក់ចរាចរណ៍ ត្រូវបើកបរដោយស្មារតីទទួលខុសត្រូវ គោរពច្បាប់ប្រកាន់ស្តាំ មានការយោគយល់អធ្យាស្រ័យពិសេសហាមជាដាច់ខាតចំពោះការបើកបរក្នុងស្ថានភាពស្រវឹង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង