Yearendyearend1140x150

អាម៉េរិក«បើកចំហ»ក្នុងការពង្រាយទ័ពនៅតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ព្រឹទ្ធសមាជិកអាមេរិក Lindsey Graham បានប្រកាសថា លោកនឹងគាំទ្រសម្ព័ន្ធភាពការពារជាតិជាផ្លូវការជាមួយតៃវ៉ាន់ ហើយនឹងបញ្ជូនទាហានអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ចិន។ លោក Graham ដែលជាសមាជិកគណបក្សសាធារណរដ្ឋ ក្នុងសភាបានអះអាងថា ការការពារតៃវ៉ាន់គឺជាផលប្រយោជន៍សន្តិសុខជាតិរបស់អាម៉េរិក។

ថ្លែងទៅកាន់ Fox News កាលពីថ្ងៃអាទិត្យ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានអះអាងថា គោលនយោបាយអាម៉េរិកនៃ "ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ" លើកោះតៃវ៉ាន់អាម៉េរិកមិនគាំទ្រ អធិបតេយ្យភាពរបស់ចិនលើកោះតៃវ៉ាន់នោះទេ។

លោកបានបន្តទៀតថា “ខ្ញុំជឿជាក់លើគោលនយោបាយចិនតែមួយ ប៉ុន្តែខ្ញុំសុខចិត្តតស៊ូដើម្បីតៃវ៉ាន់ ពីព្រោះតៃវ៉ាន់ជាលទ្ធិប្រជាធិបតេយ្យ” លោកបន្ថែមថាសហរដ្ឋអាម៉េរិកមានការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចដើម្បីប្រយុទ្ធជាមួយប្រទេសចិនលើកោះនេះ។ លោកចាត់ទុកថា "90% នៃបន្ទះឈីបកម្រិតខ្ពស់ត្រូវបានផលិតនៅតៃវ៉ាន់" ។

បច្ចុប្បន្នមានទាហានអាម៉េរិករាប់សិបនាក់ឈរជើងនៅតៃវ៉ាន់ ហើយកាសែត Wall Street Journal បានរាយការណ៍កាលពីខែកុម្ភៈថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងបង្កើនចំនួននេះដល់ចន្លោះពី ១០០ទៅ២០០ នាក់។

ជំហររបស់លោក Graham លើកោះតៃវ៉ាន់គឺមានភាពស្រពិចស្រពិល ប៉ុន្តែស្របទៅនឹងការកើនឡើងនៃចំនួនអ្នកប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ ប្រធានសភា លោក Kevin McCarthy បានជួបជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នៅរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធ។ ទន្ទឹមនឹងនោះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិកាលពីថ្ងៃសុក្រ ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាលោក Michael McCaul បានប្រាប់ Fox News ថាសភានឹងអនុញ្ញាតឱ្យមានសកម្មភាពយោធាប្រឆាំងនឹងប្រទេសចិនក្នុងករណីមានការឈ្លានពានតៃវ៉ាន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង