ភ្នំពេញ៖ កីឡាករប្រដាល់ប្រេស៊ីល នាថ្ងៃទី៦ មេសា ត្រូវបានស្ថាប័នប្រដាល់ថៃពិភពលោក ចេញសេចក្ដីប្រកាសដកហូតខ្សែក្រវ៉ាត់ WMO (World Of Muaythai Organization) និងបិទមិនឲ្យប្រកួតក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយស្ថាប័ន Muay Thai ទៀតឡើយ ដោយសារ Thiago បានប្រព្រឹត្តិខុសនូវលក្ខន្តិកនៃបទបញ្ជារបស់ស្ថាប័ន WMO ដោយបានប្រកួតដណ្ដើមខ្សែក្រវ៉ាត់គុនថៃ (Muay Thai) តែលោកមកគាំទ្រក្បាច់គុនខ្មែរ។
លើសពីនេះទៅ ដោយមូលហេតុ Thiago បានកាន់ទងជាតិកម្ពុជាទាំងពេលថ្លឹងគីឡូ ក្នុងពេលឡើងប្រកួត និងបានអរគុណដល់អ្នកគាំទ្រកម្ពុជា ដែលធ្វើឲ្យអ្នកគាំទ្រគុនថៃមានភាពមិនពេញចិត្តយ៉ាងខ្លាំងផងដែរ។ ដូច្នោះត្រូវបានស្ថាប័នប្រដាល់ថៃ សម្រេចដកហូតខ្សែក្រវ៉ាត់ WMO កីឡាករ Thiago Teixeira មិនតែប៉ុណ្ណោះស្ថាប័នប្រដាល់ WMO (World Of Muaythai Organization)មិនឲ្យតម្លៃខ្លួននៅក្នុងការប្រកួតទៅដល់កីឡាករ Thiago ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២ មេសា កីឡាករ Thiago បានប្រកួតនៅប្រទេសអាល្លឺម៉ង និងបានដណ្ដើមបានខ្សែក្រវ៉ាត់ WMO បន្ទាប់ពីបានផ្ដួលកីឡាករអង់គ្លេស Joe Craven នៅទឹកទី២ ក្នុងកម្មវិធី APEX Fight Series នៅសង្វៀន LKH Arena ៕