
ចិន៖ ប្រធានាធិបតីចិន លោក ស៊ីជិនភីង បានធ្វើពិធីស្វាគមន៍សម្រាប់ការមកបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Emmanuel Macron នៅទីលានខាងក្រៅទ្វារខាងកើតនៃមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង។ ជំនួបរវាងមេដឹកនាំទាំងពីរនេះគឺជាជំនួបដំបូងចាប់តាំងពីសង្រ្គាមរុស្សី-អ៊ុយក្រែនបានផ្ទុះ។ ប្រមុខរដ្ឋទាំងពីរបានមើលការដើរដង្ហែរឆ្លងកាត់កងឆ្មាំកិត្តិយសនៃកងទ័ពរំដោះប្រជាជនចិន (PLA)។

លោក Macron បានមកដល់ទីក្រុងប៉េកាំងកាលពីរសៀលថ្ងៃព្រហស្បតិ៍សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃទៅកាន់ប្រទេសចិនតាមការអញ្ជើញរបស់លោក ស៊ី។ ប្រធានាធិបតីបារាំងក៏គ្រោងនឹងធ្វើទស្សនកិច្ចនៅក្វាងចូវ ដែលជារដ្ឋធានីនៃខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន ដែលជាមជ្ឈមណ្ឌលផលិតកម្ម និងពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសចិន៕