Cctimesw1140xh150cm copy

សាកលវិទ្យាល័យខេមតិចចុះMOUជាមួយស្ថាប័នបីដើម្បីជំរុញឲ្យសិស្សមានគំនិតសហគ្រិនភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សាកលវិទ្យាល័យខេមតិចបានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យ ជាមួយសហគ្រិនខ្មែរ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នៅព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នៅបរិវេណសាកលវិទ្យាល័យខេមតិច។

ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងខេមតិចជាមួយ សហគ្រិនខ្មែរ និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៅក្នុងថ្ងៃនេះមានគោលបំណងជំរុញឱ្យមានរលកថ្មីនៃការគាំទ្រលើការស្រាវជ្រាវ នវានុវត្តន៍ និងការបណ្តុះគំនិតសហគ្រិនភាពដល់សិស្សនិស្សិត នៅក្នុងវិស័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យានៅកម្ពុជា ជាមួយគ្នានេះក៏ដើម្បីគាំទ្រដល់ខេមតិចក្នុងការអនុវត្តគម្រោងស្តីពី “ជំរុញសហគ្រិនភាពស្ត្រី” របស់គណៈកម្មាធិកាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីប៉ាស៊ីហ្វិក (UNESCAP) ។ បន្ថែមពីនេះផងដែរ អនុស្សារណៈយោគយល់នេះក៏ជាសក្ខីភាពមួយដែលបញ្ជាក់ពីតួនាទីរបស់សាកលវិទ្យាល័យក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រការអនុវត្តគោលនយោបាយអាទិភាពរបស់រដ្ឋ និងការបង្កើនយន្តការនៃភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។

ក្នុងការថ្លែងសន្ទរកាថា ឯកឧត្តមបណ្ឌិតគង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

និងប្រធានក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជា បានថ្លែងថាវេទិកានៅថ្ងៃនេះមានពីរចំនុចសំខាន់គឺ៖

ទី១៖ ការចូលរួមចំណែក និងលើកកម្ពស់និងជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ទី២៖ កិច្ចសហការរបស់វិស័យសាធារណៈ និងវិស័យឯកជន ដើម្បីបង្កើតនៅកម្មវិធីប្រកួតប្រជែងក្នុងគោលបំណងបង្កើត ដោះស្រាយបញ្ហាអាទិភាពដោយប្រើប្រាស់បច្ចេកវិទ្យា។

នៅក្នុងកម្មវិធីនេះលោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិចបានបង្ហាញ ការចុះMOUនេះគឺជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងបី និងបើកដំណើរការនូវវគ្គបណ្តុះបណ្តាល បណ្តុះគំនិតសហគ្រិនភាព (Incubation training program) និង ប្រកួតប្រជែងលើធុរៈកិច្ចថ្មី (Startup) សម្រាប់និសិ្សតជាពិសេសនិសិ្សតស្រី ចំនួន ១០ក្រុម ត្រូវជា ៥០នាក់ដោយឥតគិតថ្លៃចាប់ទទួលពាក្យចាប់ពីថ្ងៃនេះតទៅ ។ សម្រាប់សិក្ខាកាមដែលទទួលជ័យលាភីក្នុងការប្រកួតប្រជែងគំនិតធុរកិច្ចថ្មីនេះក៏នឹងទទួលបានពានរង្វាន់ក៏ដូចជាថវិការគាំទ្រធុរកិច្ចថ្មីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ រួមទាំងឱកាសចេញទៅប្រកួតនៅសហរដ្ឋអាមេរិចដោយមានការគាំទ្រពីសហគ្រិនខ្មែរ និងខេមតិច។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” មានប្រសាសន៌ផងដែរថា រដ្ឋាភិបាលមានគោលបំណងចង់ជំរុញអោយនិសិ្សតបណ្តុះនៅគំនិតអាជីវកម្មថ្មីនិងសហគ្រិនភាព ក៏ជាជំនួយដល់សង្គមផងដែរ។

នៅក្នុងនោះដែរ ឯកឧត្តមបណ្ឌិតឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរក៏បានបញ្ជាក់ផងដែរថាការចុះហត្ថលេខាលើMOUនេះ ជាការជំរុញភាពជាដៃគូររវាងសហគ្រិនខ្មែរជាមួយរដ្ឋាភិបាល គ្រឹះស្ថានអប់រំនិងវិស័យឯកជនទៅលើធុរៈកិច្ចថ្មី និងសហគ្រិនភាព។ កម្មវិធីបណ្តុះបណ្តាលនេះនឹងនៅតែបន្តទៅមុខសម្រាប់និសិ្សតដែលមានគោលបំណងចង់អភិវឌ្ឍសមត្ថភាពរបស់ពួកគាត់។

អាចដាក់ពាក្យពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣

ក្នុងការបំពេញពាក្យ សូមចុះឈ្មោះតាមតំណលីងខាងក្រោម៖ https://ee.humanitarianresponse.info/x/70vhWqg6


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង