Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ចិនពង្រាយ«នាវាចម្បាំង»ក្រោយអ្នកនាំពាក្យសេតវិមានបានជួបមេដឹកនាំតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រូបភាពចែកចាយនេះត្រូវបានថត និងចេញផ្សាយដោយក្រសួងការពារជាតិតៃវ៉ាន់ (MND) កាលពីថ្ងៃទី 5 ខែមេសា ឆ្នាំ 2023 បង្ហាញពីទាហានជើងទឹកតៃវ៉ាន់ម្នាក់ដែលកំពុងឃ្លាំមើលនាវាផ្ទុកយន្តហោះ Shandong របស់ចិននៅឯសមុទ្រនៅភាគខាងកើតនៃកោះតៃវ៉ាន់។

តៃប៉ិ៖ ប្រទេសចិនបានដាក់ពង្រាយនាវាចម្បាំងឆ្លងកាត់ដែនទឹកជុំវិញកោះតៃវ៉ាន់នាថ្ងៃព្រហស្បតិ៍នេះ ខណៈដែលចិនបានប្តេជ្ញាថានឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះជំនួបរវាងលោក Kevin McCarthy និងមេដឹកនាំតៃវ៉ាន់ ។

លោក McCarthy គឺមន្ត្រីជាន់ខ្ពស់ទីបីនៅក្នុងឋានានុក្រមដឹកនាំរបស់សហរដ្ឋអាម៉េរិក និងសមាជិកសភាសាធារណៈរដ្ឋ និងប្រជាធិបតេយ្យផ្សេងទៀតបានជួបលោកស្រី Tsai កាលពីថ្ងៃពុធនៅឯបណ្ណាល័យប្រធានាធិបតី Ronald Reagan ក្នុងទីក្រុង Simi Valley រដ្ឋកាលីហ្វ័រញ៉ា។

ប្រទេសចិនបានព្រមានម្តងហើយម្តងទៀតថា កិច្ចប្រជុំមិនគួរកើតឡើងទេ ហើយបានដាក់ពង្រាយនាវាផ្ទុកយន្តហោះឆ្លងកាត់ដែនទឹកភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ជាច្រើនម៉ោងមុនពេលកិច្ចចរចា។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា នាវាចម្បាំងបីគ្រឿងបន្ថែមត្រូវបានគេរកឃើញនៅក្នុងដែនទឹកក្បែរតៃវ៉ាន់ពីប្រទេសចិនដីគោក។ យោងតាមក្រសួងបានឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកក៏បានឆ្លងកាត់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់នេះផងដែរ។ ហើយចិនបានដាក់ពង្រាយកប៉ាល់ឆ្មាំឆ្នេរសមុទ្រសម្រាប់ការល្បាតមិនធម្មតាដែលបង្កឱ្យមានការតវ៉ាពីតៃវ៉ាន់។ បើទោះជាតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នាអស់រយៈពេលជាង ៧០ឆ្នាំក៏ដោយ ក៏ចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថានឹងដណ្តើមយកវាដោយបង្ខំនៅថ្ងៃណាមួយប្រសិនបើចាំបាច់។

ប្រទេសចិនបានធ្វើសមយុទ្ធផ្លូវអាកាស និងសមុទ្រដ៏ធំបំផុតមិនធ្លាប់មាននៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចកាលពីខែសីហាឆ្នាំមុនដោយអ្នកស្នងតំណែងមុនរបស់ McCarthy គឺលោកស្រី Nancy Pelosi ទៅកាន់កោះនេះ។ បន្ទាប់មក ចិនបានដាក់ពង្រាយនាវាចម្បាំង មីស៊ីល និងយន្តហោះចម្បាំងចូលទៅក្នុងដែនទឹក និងផ្ទៃមេឃជុំវិញកោះតៃវ៉ាន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង