Cctime 6monthsfree desktop
Cc times  web banner kh (2)

មូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមនៅព្រះវិហារ

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) កាលពីថ្ងៃទី៣១ មីនា បានសម្រេចបើកសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សាថ្មីមួយបន្ថែមទៀត។ សាលាបឋមសិក្សាជោគជ័យ ដែលទើបតែត្រូវវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ មានទីតាំងស្ថិតនៅ ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ហើយនេះក៏ជាអគារសាលាបឋមសិក្សាទី២ ដែលអង្គការនេះបានផ្ដល់ជំនួយសាងសង់នៅក្នុងខេត្តជាប់ព្រំប្រទល់ថៃមួយនេះ។

ឯកឧត្តម សុខ សាន្ដភារ៉ា អភិបាលរងខេត្តព្រះវិហារបានលើកឡើងថា អគារសាលាបឋមសិក្សាថ្មី ប្រកបដោយគុណភាព ផាសុកភាព និងស្រស់ស្អាត ដែលជាជំនួយរបស់អង្គការអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សម្រាប់ខេត្ដសិស្សានុសិស្សនៅក្នុងខេត្តព្រះវិហារនាពេលនេះ ពិតជាមានតម្លៃណាស់សម្រាប់សិស្សានុសិស្សក្នុងស្រុកឆែប ធ្វើជាទីកន្លែង និងថ្នាលសម្រាប់ក្រេបយក និងបណ្ដុះវិជ្ជាជីវៈកម្រិតមូលដ្ឋាន ដើម្បីអភិវឌ្ឍអនាគតដ៏ល្អប្រសើររបស់ខ្លួន។

បើតាមលោក ព្រំ វិសុទ្ធ ប្រធានអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានអះអាងថា ចាប់តាំងពីបានចាប់ផ្ដើមសកម្មភាពសង្គម និងមនុស្សធម៌តាំងពីឆ្នាំ២០១៨ មកទល់បច្ចុប្បន្ន អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានសាងសង់អគារសិក្សាសរុបចំនួន ៨ហើយ នៅក្នុងខេត្តចំនួន៥ រួមមាន មណ្ឌលគិរី រតនគិរី ឧត្តមានជ័យ ព្រះវិហារ និងស្ទឹងត្រែង ដោយបានចំណាយថវិកាអស់ប្រមាណ ៥៧ម៉ឺនដុល្លារ។ ជាមធ្យម អគារសិក្សាមួយខ្នងត្រូវការចំណាយថវិកាអស់ប្រមាណ ៧ម៉ឺន១ពាន់ដុល្លារ និងប្រើប្រាស់ពេលវេលាសាងសង់ចំនួន៧ខែ។

លោក បណ្ឌិត ព្រំ វិសុទ្ធ បានបន្ថែមថា សម្រាប់អគារបឋមសិក្សាចំនួន ៨ខ្នង ដែលបានសាងសង់ឡើងរួចរាល់ជាស្ថាពរ និងបានប្រគល់ជូនសហគមប្រើប្រាស់ហើយនោះ បច្ចុប្បន្នមានសិស្សកំពុងសិក្សាសរុបជាង១ពាន់នាក់។ យ៉ាងណាមិញ នៅឆ្នាំ២០២៣ អង្គការមនុស្សធម៌មួយនេះកំពុងសាងសង់អគារសិក្សាចំនួន ៣ខ្នងបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា សាលាបឋមសិក្សាជោគជ័យ ដែលទើបតែសម្ពោធដាក់ឲ្យដំណើរការថ្មីនេះ មានសិស្សសិក្សាពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦ សរុបចំនួន ១២០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង