Yearendyearend1140x150

ឧកញ៉ា ស្រី ចាន់ថន៖«ប្លង់ក្លឹបប្រដាល់»បង្ហាញពីរចនាក្លិបគុនខ្មែរជើងឯកពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ស្រី ចាន់ថន នាថ្ងៃទី៤ មេសា បានបង្ហាញពីរចនាក្លិបគុនខ្មែរជើងឯកពិភពលោកនៅកម្ពុជា ដែលមានរចនាបទស្តង់ដារអន្តរជាតិ។ ស្របពេលដែលកីឡាគុនខ្មែរបច្ចុប្បន្ននេះកំពុងតែមានប្រជាប្រិយភាពជាខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក។

បើតាមឧកញ៉ា ស្រី ចាន់ថនបានឲ្យដឹងថា ក្រុមការងារធ្វើការរចនាក្លឹបគុនខ្មែរជើងឯកពិភពលោកជិតរួចរាល់មួយរយភាគរយហើយ។ លោកតែងតែស្រម៉ៃចង់បង្កើតក្លឹបមួយដែលមានស្តង់ដារអន្តរជាតិតាំងពីជិតដប់ឆ្នាំមុនមកម្លេះ ស្របពេលជាមួយគ្នាមកដល់ពេលនេះក្តីស្រម៉ៃរបស់លោកជិតបានសម្រេចហើយ ហើយក៏នឹងចាប់ផ្តើមសាងសង់នាពេលខាងមុខ។ ក្លឹបនេះមានទីធ្លាធំទូលាយសម្រាប់ជាចំណតយានយន្ត មានសង្វៀនសម្រាប់អនុវត្តផ្ទាល់ និងសម្ភារហ្វឹកហាត់ទំនើបៗ។

សម្រាប់ឧកញ៉ា ស្រី ចាន់ថន ពូជខ្មែរគឺជាពូជអ្នកតស៊ូ អ្នកក្លាហ៊ាន និងជាអ្នកស្នេហាជាតិ ដូច្នេះក្នុងនាមលោកគឺជាកូនចៅជំនាន់ក្រោយលោកនឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីលើកស្ទួយគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោកនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ លោកដឹងថាដំណើរមួយនេះមិនស្រួលនោះទេ ប៉ុន្តែលោកមានបងប្អូនជាង១៦លាននាក់ដែលជួយគាំទ្រ លោកមិនមានការភ័យខ្លាចឬមានការតក់ស្លុតបន្តិចណាឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង