
ចិន៖វេទិកាថាមពលខ្យល់អណ្តែតទឹកក្នុងសមុទ្រជ្រៅដំបូងគេរបស់ប្រទេសចិនបានដាក់ឲ្យដំណើរការក្នុងដែនទឹកនៃខេត្តហៃណានភាគខាងត្បូងបន្ទាប់ពីការធ្វើដំណើរការសាកល្បងអស់រយៈពេលបីថ្ងៃ។
ថាមពលខ្យល់អណ្តែតនឹងដំណើរការយ៉ាងតិច ២៥ ឆ្នាំក្នុងជម្រៅទឹកលើសពី ១០០ ម៉ែត្រ ដោយផ្តល់នូវថាមពលប្រកបដោយនិរន្តរភាពសម្រាប់ផលិតកម្មប្រេង និងឧស្ម័ននៅក្នុងទឹកដែលមានចម្ងាយ ១៣៦ គីឡូម៉ែត្រពីទីក្រុង Wenchang ក្នុងខេត្ត Hainan ។
ថាមពលខ្យល់នៅឈូងសមុទ្រ CNOOC Guanlan ត្រូវបានផ្តល់មូលនិធិ និងសាងសង់ដោយក្រុមហ៊ុន China National Offshore Oil Corporation ម៉ាស៊ីនដំណើរការថាមពលខ្យល់ CNOOC Guanlan ត្រូវបានរចនាឡើងដើម្បីឱ្យមានកម្ពស់ប្រហែល ៣៥ ម៉ែត្រ និងទម្ងន់ជិត ៤០០០ តោន។ ប្រព័ន្ធថាមពលខ្យល់នៅលើសមុទ្រជ្រៅនេះត្រូវបានគេជឿថាអាចនិងទប់ស្កាត់ការវាយប្រហាររបស់ព្យុះទីហ្វុងរបស់ចិនថែមទៀតផង៕