Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

គុនល្បុក្កតោកម្ពុជាដណ្ដើមបាន«មេដាយ៣៣គ្រឿង»ក្នុងការប្រកួតកីឡាគុនល្បុក្កតោជើងឯក

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ Cambodia 2023

ភ្នំពេញ៖ ប្រកួតកីឡាគុនល្បុក្កតោ នាថ្ងៃទី៣ មេសា ដណ្ដើមបានមេដាយច្រើនជាងគេ ដោយទទួលបានមេដាយសរុបចំនួន ៣៣គ្រឿង ពីការប្រកួតគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ ដោយការប្រកួតនេះបានប្រារពធ្វើឡើង នៅវិទ្យាល័យភូមិន្តភ្នំពេញ។

ការប្រកួតគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ ទទួលបានមេដាយសរុបចំនួន ៣៣គ្រឿង ដែលក្នុងនោះមានប្រទេសចំនួន ៤ ចូលរួមប្រកួត រួមមាន៖ វៀតណាម ឡាវ ហ្វីលីពីន ថៃ និងឥណ្ឌូនេសស៊ី។ ហើយក្នុងនោះមានអាជ្ញាកណ្ដាលកាត់សេចក្ដីមកពីប្រទេស បារាំង អាម៉េរិក កូរ៉េ និងអ៊ីរ៉ងផងដែរ។

លោក ច័ន្ទ សារុន ប្រធានសហព័ន្ធ ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោ កម្ពុជា មានប្រសាសន៍ថា៖ ក្បាច់គុនល្បុក្កតោ មានប្រភពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពេលនេះគុនល្បុក្កតោ គឺជាកម្មសិទ្ធរួមមួយរបស់មនុស្សលើពិភពលោក ដែលមានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបិយ នៃមនុស្សជាតិ។ ការបន្តនិរន្តរភាព នៃកីឡាដែលមានកំណើតពីអាស៊ីអាគ្នេយ៍មួយនេះអាចទៅមុខបាន គឺអ្វីដែលមិនអាចខ្វះបាននោះ គឺការចូលរួមរបស់បណ្តាលប្រជាជាតិក្នុងតំបន់ និងជម្រុញបន្តទៅលើពិភពលោក។

គួរបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ មានកីឡាករ កីឡាការិនី ចំនួន ១០០នាក់ ដែលមកពីបណ្ដាលប្រទេសនានា ហើយក្រុមកម្ពុជាឈរនៅចំណាប់ថ្នាក់លេខ ១ដែលដណ្ដើមបានមេដាយច្រើនជាងគេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង