Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាដាក់គោលដៅទាញយកផលពី«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»ដើម្បីស្រោចស្រង់សេដ្ឋកិច្ច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ភ្នំពេញ៖ កម្ពុជាដាក់ចេញនូវគោលដៅ និង ចាប់យកឱកាសទាញយកផលប្រយោជន៍តាមដែលអាចធ្វើទៅបាន តាមរយៈពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េ។ នេះបើតាមលោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងថ្ងៃ០៨ កក្កដា ឆ្នាំ២០២០។

ថ្លែងក្នុង សន្និសីទសារព័ត៌មាន អំពីអភិក្រម ក្របខណ្ឌ ទស្សនាទាន និងវិធានការជាក់ស្តែងក្នុងការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចចំនួន៤ជុំ ដែលរៀបចំដោយគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផាន់ ផល្លា បានឱ្យដឹងថា កម្ពុជានឹងអនុវត្តន៍នូវយុទ្ធសាស្រ្តចាប់យកឱកាសទាញយកប្រយោជន៍ក្នុងពេលឆាប់ៗ ហើយទន្ទឹមនឹងនេះដែរវាគឺជាដំណាក់កាលទី២ រាប់ចាប់ពី២០២០ទៅ។

ឯកឧត្តមមានប្រសាសន៍ថា៖« នៅក្នុងរយៈពេលវែង កម្ពុជាគឺត្រូវមានការកែទម្រង់ ការលើកកម្ពស់ការប្រកួតប្រជែង ការសម្រួលធុរៈកិច្ច និងលុបបំបាត់របាំងពាណិជ្ជកម្ម ហើយទន្ទឹមនឹងនេះ កម្ពុជាក៏បានធ្វើកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយចិនគ្រោងនឹងចប់ហើយ ដូច្នេះកម្ពុជាគឺមានទីផ្សារធំណាស់ ធ្វើយ៉ាងណាគឺត្រូវតែទាញយកប្រយោជន៍ពីទីផ្សារចិនឱ្យបានជាអតិបរមា»។

ឯកឧត្តមបន្ថែមថា ជាគោលដៅសម្រាប់ឆ្នាំ២០២២ កម្ពុជាគឺត្រូវចាប់ផ្ដើមគម្រោងពីពេលឥឡូវនេះទៅ ថាគួរទាញយកប្រយោជន៍នោះឬអត់ ស្របនៅពេលនេះកម្ពុជាក៏កំពុងតែធ្វើការចរចាជាមួយកូរ៉េផងដែរនៅថ្ងៃស្អែកនេះ។

សូមបញ្ជាក់ថា កម្ពុជា និងប្រទេសចិនបានឈានដល់ការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ហើយសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងធ្វើដំណើរទៅរដ្ឋធានីប៉េកាំង មុនថ្ងៃទី១២ ខែសីហា ដើម្បីជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខា បញ្ជប់កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងធ្វើការពិភាក្សាផ្សេងៗទៀត ដើម្បីបង្កើនល្បឿនក្នុងការជំរុញសេដ្ឋកិច្ច និងការពារជំងឺឆ្លងកូវីដ១៩៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង