Cc time web banner 054637

«ផ្ទុះគ្រាប់បែក»ក្នុងហាងកាហ្វេក្នុងប្រទេសរុស្សីបណ្តាលឲ្យមនុស្សជាង៣០នាក់រងរបួស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ ការបំផ្ទុះគ្រាប់បែកដ៏ខ្លាំងមួយក្នុងហាងកាហ្វេមួយកន្លែងក្នុងប្រទេសរុស្សីបានបណ្តាលឲ្យមនុស្សជាង៣០នាក់បានរងរបួស។ ការផ្ទុះគ្រាប់បែកត្រូវបានរុស្សីដាក់ការសង្ស័យអាចពាក់ព័ន្ធទៅនឹងការឃោសនាអំពីបញ្ហាសង្រ្គាមរុស្សី-អ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី TASS បានរាយការណ៍ថា មនុស្ស ២៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយមនុស្ស ៦ នាក់ផ្សេងទៀតកំពុងស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។ក្រសួងមហាផ្ទៃរុស្ស៊ីបានឲ្យដឹងថា មូលហេតុនៃការផ្ទុះដែលបានសម្លាប់អ្នកឃោសនា និងជាអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ី Vladlen Tatarsky ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេត។

ហាងកាហ្វេនេះត្រូវបានគេរាយការណ៍ថាធ្លាប់ជាកម្មសិទ្ធិរបស់លោក Yevgeny Prigozhin ដែលជាប្រធានក្រុមហ៊ុន Wagner Group ដែលជាក្រុមហ៊ុនយោធាឯកជនដ៏ល្បីរបស់រុស្ស៊ី ដែលបន្តដើរតួយ៉ាងសំខាន់ក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

វីដេអូមួយដែលត្រូវបានបង្ហោះក្នុង Telegram បង្ហាញពីការបំផ្ទុះគ្រាប់បែកដ៏ធំមួយបានផ្ទុះឡើងនៅជាន់ទី ១ នៃអគារធំមួយក្នុងទីក្រុង St. Petersburg ដែលលោក Tatarsky ត្រូវបានគេរាយការណ៍ថារៀបចំព្រឹត្តិការណ៍មួយសម្រាប់អ្នកតាមដានព័ត៌មានអំពីសង្គ្រាមរុស្សី-អ៊ុយក្រែន។ យោងតាមរបាយការណ៍ដែលមិនបានបញ្ជាក់នៅលើបណ្តាញ Telegram គ្រឿងផ្ទុះត្រូវបានលាក់នៅក្នុងពានរង្វាន់ដែលលោក Tatarsky ត្រូវបានផ្តល់ឱ្យនៅក្នុងព្រឹត្តិការណ៍នេះ។

សារព័ត៌មានរុស្ស៊ី Fontanka បានរាយការណ៍ថាការផ្ទុះបានកើតឡើង ៥ នាទីបន្ទាប់ពីអ្នកសម្របសម្រួលស្រីម្នាក់បានប្រគល់ពានរង្វាន់ Tatarsky ទៅឲ្យអ្នកចូលរួម៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង