Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

បើក្នុងខែមេសានិងខែឧសភានេះមានភ្លៀងកក់ខែ កម្ពុជានឹងនាំចូលអំបិលពីបរទេស

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពត៖ ផ្ទៃដីស្រែអំបិលនៅក្នុងខេត្តកំពតមានផ្ទៃដីប្រមាណ ៣,៦០០ ហិកតា ដែលក្នុងមួយឆ្នាំអាចផលិតអំបិលបានប្រមាណ ១៤០,០០០ តោន ប្រសិនបើអាកាសធាតុអំណោយផល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាផ្គត់ផ្គង់អំបិលនៅលើទីផ្សារមិនបានគ្រាប់គ្រាន់នោះទេ ដែលធ្វើឲ្យកម្ពុជានាំចូលអំបិលពីបរទេសប្រមាណ ១៨,០០០ តោន។ បើតាមការរំពឹងទុករបស់លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត កម្ពុជាអាចនាំចូលអំបិលពីបរទេស ប្រសិនបើអាកាសធាតុ នៅក្នុងខែមេសា និងខែឧសភា មិនអំណោយផលដល់ការផលិតអំបិល និងប្រសិនបើអំបិលបានអស់។

លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានប្រាស់ស៊ីស៊ីថាមស៍ថា ស្រែអំបិលនៅក្នុងខេត្តកំពតមានផ្ទៃដីប្រមាណ ៣៦០០ ហិកតា ដែលអាចផលិតអំបិលបានប្រមាណ ១៤០,០០០ តោន ប្រសិនបើអាកាសធាតុអំណោយអាចផលិតអំបិលបានចន្លោះពី ៤ទៅ៥ខែ។ ប៉ុន្ដែរហូតមកដល់ខែមីនា អំបិលប្រមូលផលបានប្រមាណ ៣១,០០០ តោន ដោយសារតែអាកាសធាតុមិនអំណោយផល ។

លោក សុខ គឹមជឿន បានបន្ដថា មន្ទីរឧស្សាហកម្មរំពឹងថានៅក្នុងខែមេសានេះ បើមិនមានភ្លៀងកក់ខែ និងអាកាសធាតុអំណោយផល ដូចនៅក្នុងពាក់កណ្ដាលមី អំបិលអាចផលិតបានរហូតបានជាង ៦០,០០០ តោន។ ហើយប្រសិនបើនៅក្នុងខែឧសភា អាកាសធាតុអំណោយផល និងអាចផលិតបានបន្ដទៀត បរិមាណអំបិលនឹងកើនឡើង អាចឈានដល់ ១០០,០០០ តោន ដូចតាមផែនការរបស់មន្ទីរឧស្សាហកម្ម។

លោក សុខ គឹមជឿន បានបន្ដទៀតថា ប្រសិនបើនៅក្នុងខែមេសា និង ខែឧសភា មានភ្លៀងកក់ខែ ការផលិតអំបិលត្រូវបញ្ចប់នូវរដូវផលិត ហើយការផ្គត់ផ្គង់អំបិលលើទីផ្សារក៏មិនបានគ្រប់គ្រាន់នោះដែរ។ នៅក្នុងខែមេសា និងខែឧសភា នេះ ប្រសិនបើមើលឃើញថាអាកាសធាតុមិនអំណោយផល ហើយអំបិលក៏អស់ មន្ទីរឧស្សាហកម្ម នឹងជូនដំណឹងទៅកាន់ក្រសួង ដើម្បីគៀងគរអ្នកវិនិយោគ ដើម្បីនាំអំបិលចូលមកកម្ពុជា។ កានាំចូលអំបិលនេះ ក៏ព្រោះតែប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុនៅកម្ពុជាមិនអំណោយផល ដែលធ្វើឲ្យក្រុមអ្នកផលិតប្រមូលផលអំបិលបានតែ ៣០០០០ តោន ប៉ុណ្ណោះ។ ដូច្នេះមិនមានអំបិលស្ដុងទុកនៅក្នុងឃ្លាំង នោះទេ។

លោក សុខ គឹមជឿន បានបញ្ជាក់ថា អំឡុងពេលក្រុមអ្នកផលិតអំបិល ផលិតបាន ៣០០០០ តោន កម្ពុជាបាននាំចូលអំបិលពីបរទេសចំនួនប្រមាណ ១៨,០០០ តោន។ ប៉ុន្ដែនៅលើទីផ្សារ អ្នកធ្វើអាជីវកម្ម ពួកគេមានឃ្លាំង ហើយកាលក្រុមអ្នកផលិត ផលិតអំបិលបានលើសពីតម្រូវការ ក៏ប្រហែលមានអ្នកស្ដុកទុកអំបិលបានច្រើនដែរ ប៉ុន្ដែទិន្នន័យនេះមន្ទីរឧស្សាហកម្មពិបាកក្នុងការប្រមូលព័ត៌មាន។ កាលដែលលោកបានបញ្ចាក់យ៉ាងដូច្នេះ ដោយសារតែអំបិលដែលនាំចូលនោះ រហូតមកដល់ពេលនេះ មិនទាន់លក់អស់នៅឡើយទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង