Yearendyearend1140x150
Img 0571

ជប៉ុនជំរុញឲ្យចិន«ដោះលែង»ពលរដ្ឋខ្លួនដែលកំពុងជាប់ឃុំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi (ឆ្វេង) រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang (ស្តាប់)

ទីក្រុងប៉េកាំង/តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានជួបជាមួយសមភាគីចិន កាលពីថ្ងៃអាទិត្យហើយបានជំរុញទីក្រុងប៉េកាំង ឱ្យដោះលែងជនជាតិជប៉ុនដែលកំពុងជាប់ឃុំជាបន្ទាន់ក្នុងប្រទេសចិន។

កិច្ចប្រជុំរបស់លោក Hayashi ជាមួយលោក Qin Gang គឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងប៉េកាំងសម្រាប់រដ្ឋមន្ត្រីការបរទេសជប៉ុនក្នុងរយៈពេលជាងបីឆ្នាំ ខណៈដែលមហាអំណាចអាស៊ីជាគូប្រជែងទាំងពីរស្វែងរកចំណុចរួមចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។

បុគ្គលិករបស់ក្រុមហ៊ុន Astellas Pharma Inc ត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិនដោយមិនដឹងមូលហេតុ។ យ៉ាងហោចណាស់មានជនជាតិជប៉ុន ១៦ នាក់ផ្សេងទៀតត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិន ពីបទសង្ស័យថាបានធ្វើចារកម្មចាប់តាំងពីឆ្នាំ ២០១៥ នេះបើយោងតាមសារព័ត៌មាន Kyodo របស់ប្រទេសជប៉ុន។

លោក Hayashi បានប្រាប់អ្នកយកព័ត៌មានថា "ខ្ញុំបានធ្វើការតវ៉ាប្រឆាំងនឹងការឃុំខ្លួនជនជាតិជប៉ុននាពេលថ្មីៗនេះនៅក្នុងទីក្រុងប៉េកាំង ហើយបានបង្ហាញពីជំហររឹងមាំរបស់យើងលើបញ្ហានេះ រួមទាំងការដោះលែងជនជាតិនេះឱ្យបានឆាប់" ។លោក Qin បានឆ្លើយតបថាប្រទេសចិន "នឹងដោះស្រាយ ករណីតាមច្បាប់"។

សម្រាប់លោក Hayashi ប្រទេសជប៉ុនកំពុងស្វែងរកតម្លាភាពលើដំណើរការផ្លូវច្បាប់ទាក់ទងនឹងការឃុំខ្លួន ហើយបានស្នើសុំឱ្យប្រទេសចិនធានាបាននូវបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ និងសុវត្ថិភាព។ លោកបន្ថែមថា រដ្ឋមន្ត្រីជប៉ុនបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ទីក្រុងតូក្យូចំពោះការកើនឡើងនៃសកម្មភាពយោធារបស់ចិន រួមទាំងភាពស្និទ្ធស្នាលជាមួយរុស្ស៊ី និងវត្តមានដែនសមុទ្ររបស់ខ្លួននៅក្នុងសមុទ្រចិនខាងកើត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង