Yearendyearend1140x150

វៀតណាមទាមទារឱ្យតៃវ៉ាន់«លុបចោលសមយុទ្ធបាញ់គ្រាប់ពិត»ខុសច្បាប់នៅជិតកោះSpratlys

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang

វៀតណាម៖ ប្រទេសវៀតណាមកាលពីថ្ងៃសុក្រម្សិលមិញនេះបានប្រកាសប្រឆាំងនឹងតៃវ៉ាន់ដោយខុសច្បាប់នូវសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រជុំវិញ Itu Aba ដែលជាផ្នែកមួយនៃប្រជុំកោះ Spratly របស់វៀតណាម ហើយបានស្នើសុំតៃវ៉ាន់កុំឱ្យធ្វើសកម្មភាពរបស់ខ្លួនម្តងទៀតជាបន្ទាន់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានឲ្យដឹងថា“តៃវ៉ាន់បាន រៀបចំសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រជុំវិញ Itu Aba ដែលជាផ្នែកមួយនៃប្រជុំកោះ Spratly របស់វៀតណាម ដែលនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់វៀតណាមចំពោះប្រជុំកោះ ក៏ដូចជាការគំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខដែនសមុទ្រ និងធ្វើឱ្យស្ថានការណ៍ស្មុគស្មាញរវាងតៃវ៉ាន់ និងវៀតណាម។ លោកស្រីបន្ថែមថា "វៀតណាមប្រឆាំងយ៉ាងខ្លាំងចំពោះរឿងនេះ ហើយស្នើឱ្យតៃវ៉ាន់លុបចោលនូវទង្វើខុសច្បាប់ដែលកំពុងតែធ្វើជាបន្ទាន់ ហើយកុំឱ្យមានការរំលោភស្រដៀងគ្នាម្តងទៀត"។

គួរបញ្ជាក់ថា Itu Aba គឺជាកោះដែលមានតំបន់ធម្មជាតិដ៏ធំបំផុតនៅក្នុងប្រជុំកោះ Spratly របស់ប្រទេសវៀតណាម។ តៃវ៉ាន់បានកាន់កាប់កោះដោយខុសច្បាប់ ហើយបានពង្រាយកម្លាំងយោធានៅទីតាំងនោះ។ វៀតណាមបានអះអាងថា ខ្លួនមានមូលដ្ឋានច្បាប់ពេញលេញ និងភស្តុតាងប្រវត្តិសាស្ត្រ ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Spratly និង Paracel ស្របតាមច្បាប់អន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង