Yearendyearend1140x150

ក្រុមជម្រើសជាតិកម្ពុជាឈ្នះម៉ាឡេស៊ី ឈុត(B) ក្នុងពានរង្វាន់Tri-Nation Volleyball Cub ២០២៣

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា នាថ្ងៃទី ៣១ មីនា បានយកឈ្នះលើក្រុមម្ចាស់ផ្ទះម៉ាឡេស៊ីឈុត(B) ដោយលទ្ធផល ៣-០សិក ក្នុងការប្រកួតពានរង្វាន់បាល់ទះ Tri-Nation Volleyball Cub ២០២៣ នៅទីលាន MBSA Indoor Volleyball Hall ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះម៉ាឡេសស៊ី ឈុត(B) ដោយលទ្ធផល ៣-០ សិក ជំនួបក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ឈុត(B) នេះ ពិតជាមានភាពស្វិតស្វាញ និងតានតឹងខ្លាំងរវាងក្រុមទាំងពីរ។ ក្រោយពីបានយកឈ្នះលើ ក្រុមសិង្ហបុរី និងក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី (B) រួចមក បាននាំឲ្យក្រុមបាល់ទះជ្រើសជាតិកម្ពុជាអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ និងត្រូវជួបក្រុម ម៉ាឡេស៊ី ឈុត(A)ម្ដងទៀត ហើយក៏ជាជំនួបសងសឹករបស់ក្រុមកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវទៅប្រកួតជាមួយក្រុម ម៉ាឡេស៊ី ឈុត(A) នៅម៉ោង ៨ និង០០ នាទីយប់ ដើម្បីដណ្ដើមពានរង្វាន់បាល់ទះ Tri-Nation Volleyball Cub២០២៣ប្រចាំប្រទេសម៉ាឡេស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង