Yearendyearend1140x150

តម្រូវការសាច់សម្រាប់បរិភោគនៅកម្ពុជាកើនដល់៣២២ពាន់តោននៅឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តម្រូវការសាច់សត្វសម្រាប់បរិភោគមានការកើនឡើងគួរឱ្យកត់សម្គាល់ពី២៨៥ពាន់តោនក្នុងឆ្នាំ២០១៨ ដល់៣២២ពាន់តោន នៅឆ្នាំ២០២២។ ដោយឡែក ក្នុងឆ្នាំ២០២២ តម្រូវការសាច់មានចំនួនសរុប ៣២២តោន ក្នុងនោះសាច់គោ-ក្របី ជ្រូក សាច់បក្សី និងសាច់ចៀម-ពពែឬសាច់ផ្សេងទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមរបាយការណ៍ ក្នុងឆ្នាំ២០២២ តម្រូវការសាច់មានចំនួនសរុប ៣២២តោន ក្នុងនោះសាច់គោ-ក្របី មានចំនួន៨៩ពាន់តោន សាច់ជ្រូក ១៦៥,៥ពាន់តោន សាច់បក្សី៦៧ពាន់តោន និងសាច់ចៀម-ពពែឬសាច់ផ្សេងទៀត ០,៥ពាន់តោន។ ផលិតកម្មសត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់បានប្រមាណ៣០៦ពាន់តោន ឬស្មើនឹង៩៥% នៃតម្រូវការសរុប ក្នុងនោះសាច់គោ-ក្របី ៨៩ពាន់តោន(៨១៥ពាន់ក្បាល) សាច់ជ្រូក ១៥២ពាន់តោន(៣០៤៩ពាន់ក្បាល) សាច់បក្សី៦៤ពាន់តោន(៥៣ ៧៣៥ពាន់ក្បាល)។

ផ្អែកតាមការវាយតម្លៃឆ្នាំ២០២២ ប្រជាជនកម្ពុជាម្នាក់ៗទទួលទានសាច់ជាមធ្យមប្រមាណ ១៨,៥គីឡូក្រាមក្នុងមួយាឆ្នាំ រួមមាន សាច់គោ-ក្របី ៥,១២គីឡូក្រាម សាច់ជ្រូក ៩,៥០គីឡូក្រាម សាចើបក្សីចំនួន ៣,៨៥គីឡូក្រាម និងសាចចៀម-ពពែចំនួន ០,០៣គីឡូក្រាម។

របាយការណ៍បញ្ជាក់ថា បរិមាណសាច់ដែលខ្វះខាតត្រូវបាននាំចូលដើម្បីបំពេញតម្រូវការបន្ថែម ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចូលសាច់ និងផលិតផលសត្វរួមមាន ជ្រូកកណ្ដុរ ១៦,៦៤ពាន់ក្បាល ពពែ ៧,៨១ពាន់ក្បាល មាន់សាច់រស់៤,៨៨លានលក្បាល ទាសាច់រស់ ៤១៣ពាន់ក្បាល និងសាច់ចម្រុះ ១,៥៤ពាន់តោន (សាច់ជ្រូក ចៀម មាន់ ទា ក្ងាន ក្រួច ព្រាប គោ ក្របី ប្រហិត និងផលិតផលសាច់សត្វ)។

ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២២ កម្ពុជាក៏បាននាំចេញសាច់សត្វមួយចំនួនដែរដូចជា សាច់គោ-ក្របីចំនួន ១៣,៤៥ពាន់ក្បាល ជ្រូកសាច់ចំនួន៨,៤៥ពាន់ក្បាល ស្វាក្តាមចំនួន២៥ពាន់ក្បាល ទឹកដោះគោចំនួន ២,៤៧ពាន់តោន ចំណីឆ្កែចំនួន ៧,៦៦ពាន់តោន រោមសត្វចំនួន ១០៥,៧តោន និងស្បែកគោ-ក្របី-ជ្រូកចំនួន ២០,៦៨ពាន់តោន៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង