Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមជម្រើសជាតិកម្ពុជា ចាញ់ម៉ាឡេសុី ៣សិត ក្នុងពានរង្វាន់ Tri-Nation Volleyball Cub 2023

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
ក្រុមជម្រើសជាតិកម្ពុជា/រូបភាពដោយោ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា

ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិ នាថ្ងៃទី២៩ មីនាក្រុមជម្រើសជាតិកម្ពុជាបានចាញ់ក្រុម ម៉ាឡេសុី ទាំង ៣-០ សិច ក្នុងពានរង្វាន់ Tri-Nation Volleyball ២០២៣ នៅកីឡដ្ឋាន MBSA Indoor Volleyball Hall Section ៤ ប្រទេសម៉ាឡេស៊ី។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញពីអារម្មណ៍សោកស្តាយ ក្រោយក្រុមកីឡាបាល់ទះកម្ពុជា បានចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០ សិត ក្នុងការប្រកួតពានរង្វាន់ Tri-Nation Volleyball ២០២៣ ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ការប្រកួតកីឡាបាល់ទះអន្តរជាតិ ក្រុមជម្រើសជាតិកម្ពុជានេះ គឺដើម្បីវាសស្ទងនូវសមត្តភាពរបស់កីឡាករកម្ពុជា ដើម្បីត្រៀមខ្លួនក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិមាន ៣ប្រទេសដែលមានចូលរួមប្រកួត រួមមាន ក្រុមជម្រើសជាតិកម្ពុជា សិង្ហបុរី និងម្ចាស់ផ្ទះម៉ាឡេសុី ដែលត្រូវចូលរួមប្រកួត។ ហើយនៅថ្ងៃទី៣០ មីនានេះ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះសិង្ហបុរី នៅយប់ម៉ោង៧នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង