
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ នៅថ្ងៃទី២៩ មីនា បានសម្រេចចិត្តដកសិទ្ធិពីប្រទេសឥណ្ឌូនេសុីដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃ FIFA U-20 World Cup ២០២៣ ដោយអ្នកគាំទ្រឥណ្ឌូណេស៊ីធ្វើបាតុកម្ម និងអភិបាលកោះបាលី បានបដិសេធមិនឱ្យក្រុមបាលទាត់អ៊ីស្រាអែលចូលរួមនៅក្នុងទឹកដីពួកគេ។
ជំនួបរវាងលោក Gianni Infantino ប្រធាន FIFA និងលោក Erick Thohir ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី PSSI បានសម្រេចចិត្តដកសិទ្ធិពីប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះនៃ FIFA U- ២០ World Cup ២០២៣ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដែលឥណ្ឌូនេសុីត្រូវធ្វើជាម្ចាស់ផ្ទះថ្មីនឹងត្រូវបានប្រកាសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយកាលបរិច្ឆេទនៃការប្រកួតបច្ចុប្បន្នមិនអាចរៀបចំការប្រកួត FIFA U- ២០ World Cup ២០២៣ បានទេ។
ការសម្រេចចិត្តបញ្ឈប់ឥណ្ឌូនេសុីនេះ ដោយមានសក្តានុពលនៃការប្រឆាំងនឹង PSSI ពីសំណាក់ក្រុមបាតុកម្មនៃប្រជាជនឥណ្ឌូនេសុី ដែលហាមឃាតមិនព្រមឲ្យក្រុមកីឡាបាលទាត់អីុស្រាអែលមកចូលរួមប្រកួតនៅប្រទេសពួកគេ។
គួរបញ្ជាក់ថា ការដកសិទ្ធិនេះ ដោយសារកាលពីដើមខែមីនា រដ្ឋបាលកោះបាលី លោក Wayan Koster បានសរសេរសំណើទៅកាន់ក្រសួងយុវជន និងកីឡា ទាមទារអនុម័តគោលការណ៍ហាមប្រាមក្រុមអ៊ីស្រាអែល មិនឱ្យចូលមកប្រកួតនៅក្នុងកោះបាលី៕