
វៀតណាម៖ អាជ្ញាធរវៀតណាមកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់នូវសមុទ្រចិនខាងត្បូងបន្ទាប់ពីមានរបាយការណ៍អំពីនាវាចិនដែលធ្វើប្រតិបត្តិការក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមមួយនេះ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានមានប្រសាសន៍ថា “អាជ្ញាធរវៀតណាមតែងតែតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅសមុទ្រខាងកើត ហើយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការគ្រប់គ្រង និងការអនុវត្តច្បាប់ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងច្បាប់វៀតណាម”។
ការអត្ថាធិប្បាយរបស់លោកស្រី Hang បានធ្វើឡើងបន្ទាប់ពីអ្នកយកព័ត៌មានកាលពីសប្តាហ៍មុនបានស្នើសុំប្រតិកម្មជាផ្លូវការចំពោះព័ត៌មាននៃកប៉ាល់ចិន Haiyang Dizhi 4 Hao ដែលកំពុងប្រតិបត្តិការក្នុងតំបន់ EEZ របស់វៀតណាម។ នាវានេះសាងសង់ឡើងក្នុងឆ្នាំ ១៩៨០ និងមានសមត្ថភាពផ្ទុកប្រហែល ១,០០០ តោន នេះបើយោងតាមគេហទំព័រតាមដាននាវា Marine Traffic៕