Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

«ព្យុះកំបុតត្បូង»ឆក់យកជីវិតមនុស្សរាប់សិននាក់ក្នុងប្រទេសអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ខ្យល់ព្យុះកំបុតត្បូងដ៏ខ្លាំងមួយបានឆក់យកជីវិតមនុស្សរាប់សិបនាក់ និងបានបំផ្លិចបំផ្លាញផ្ទះនៅក្នុងទីក្រុងតូចមួយនៅកណ្តាលភាគខាងលិចនៃរដ្ឋ Mississippi នៃសហរដ្ឋអាម៉េរិក កាលពីយប់ថ្ងៃសុក្រ។

ពីរថ្ងៃបន្ទាប់ពីខ្យល់ព្យុះបានធ្វើឱ្យមានការបំផ្លិចបំផ្លាញលើទីក្រុង Rolling Fork ប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden បានប្រកាសភាពអាសន្ននៅក្នុងរដ្ឋ Mississippi ដោយបានប្រកាសផ្តល់ជំនួយ និងជំរុញឲ្យសមត្ថកិច្ចក្នុងតំបន់ជួយពលរដ្ឋដែលកំពុងតែរងគ្រោះ។

ឧបទ្ទវហេតុនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥ នាក់នៅក្នុងរដ្ឋដែលក្នុងនោះ ១៣ នាក់នៅតំបន់ Rolling Fork ។ អ្នកស្រុកជាច្រើនពាក់នាក់ក្នុងតំបន់កំពុងប្រឈមមុខនិងកង្វះស្បៀងអាហារ និងទីជម្រក។

ជនរងគ្រោះម្នាក់បានឲ្យដឹងថា ខ្ញុំបានទទួលទូរស័ព្ទពីមិត្តខ្ញុំម្នាក់ គាត់ថាគាត់កំពុងតែរងគ្រោះដោយសារខ្យល់ព្យុះមួយស្របក់ក្រោយមកខ្ញុំក៏បាត់ដំណឹងគាត់ឈឹងតែម្តង។ ជនរងគ្រោះរូបនេះបន្ថែមថាមកដល់ពេលនេះខ្ញុំមិនអាចទាក់ទងមិត្តភក្តខ្ញុំបានទេ។

ដោយសារតែទីតាំងភូមិសាស្ត្ររបស់រដ្ឋ និងដីរាបស្មើ ខ្យល់ព្យុះកំបុតត្បូងគឺជាការគំរាមកំហែងឥតឈប់ឈរនៅក្នុងរដ្ឋ Mississippi ជាពិសេសនៅនិទាឃរដូវ។ យោងតាមស្ថិតិពីសេវាកម្មអាកាសធាតុអាម៉េរិក ជាមធ្យមព្យុះកំបុតត្បូងចំនួន ៣៣ វាយប្រហាររដ្ឋនេះជារៀងរាល់ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង