
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យបង្កើនការផលិតនុយក្លេអ៊ែរកម្រិតអាវុធបន្ថែមទៀត ដើម្បីបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងឲ្យបានកាន់តែខ្លាំង។
បើតាមលោក គឹមជុងអ៊ុន បានឲ្យដឹងថាយើងគួរតែត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់អាវុធគ្រប់ពេលវេលា។ លោក បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលត្រួតពិនិត្យកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ដែលជាកន្លែងសាកបច្ចេកវិទ្យាថ្មី។
គួរបញ្ជាក់ថានាពេលថ្មីនេះសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងបាននាំគ្នាធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលការធ្វើនេះត្រូវបានកូរ៉េខាងជើងចាត់ទុកថាកូរ៉េខាងត្បូង និងអាម៉េរិកកំពុងតែមានគោលបំណងបង្កការគំរាមគំហែងដល់ប្រទេសរបស់លោក។ កូរ៉េខាងជើងក៏បានព្រមានចាត់វិធានការភ្លាមៗប្រសិនបើប្រទេសរបស់លោករងការគំរាមគំហែងណាមួយ៕