Cctimesw1140xh150cm copy

វិចិត្រករប្រែក្លាយតំបន់រញ៉េរញ៉ៃនៅអ៊ីរ៉ាក់ ឲ្យក្លាយជាតំបន់មានទេសភាពល្អប្រសើរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ីរ៉ាក់៖ វិចិត្រករស្ម័គ្រចិត្តមួយក្រុមបាននាំគំនូរដ៏រស់រវើកទៅកាន់សង្កាត់ដ៏រញ៉េរញ៉ៃនៃរដ្ឋធានីបាកដាដរបស់ប្រទេសអ៊ីរ៉ាក់ដោយការគូរលើផ្លូវដ៏អាប់អួរនៅទីនោះជាមួយនឹងផ្ទាំងគំនូរប្រកបដោយភាពច្នៃប្រឌិត ដែលពួកគេជឿថាអាចបញ្ឆេះក្តីសង្ឃឹមនៅក្នុងសហគមន៍ក្រីក្រនោះឡើងវិញ។

វិចិត្រករមកពីក្រុមស្ម័គ្រចិត្ត "Butterfly Effect" កំពុងគូរគំនូរលើផ្ទាំងគំនូរពណ៌នៅក្នុងសង្កាត់ខាងក្រោមនៃទីក្រុងមួយក្នុងប្រទេសអ៊ីរ៉ាក់ ។

លោក Ali Khalifa ស្ថាបនិកក្រុមអាយុ ៣១ ឆ្នាំបាននិយាយថាគាត់ចង់នាំមកនូវសេចក្តីរីករាយនិងក្តីសង្ឃឹមដល់ប្រជាជនក្នុងតំបន់ជាមួយនឹងផ្ទាំងគំនូរ។ លោកបន្ថែមទៀតថា "ទីនេះជាតំបន់អនាធិបតេយ្យ ហើយបរិយាកាសរស់នៅគឺក្រីក្រណាស់។ ក្មេងស្រីតូចនៅក្នុងផ្ទាំងគំនូរកំពុងសម្លឹងមើលទៅក្រៅបង្អួច។ នាងតំណាងឱ្យកុមាររស់នៅទីនេះដែលចង់បានសេរីភាព និងពិភពខាងក្រៅ"។

លោក Khalifa ធ្លាប់ធ្វើការជួសជុល និងលាបពណ៌ផ្ទះ គំនិតនៃការបង្កើតក្រុមស្ម័គ្រចិត្តនេះបានកើតឡើងនៅឆ្នាំ ២០១៧នៅពេលដែលគាត់ត្រូវបានអញ្ជើញឱ្យគូរនៅលើរបងសាលារៀន និងមត្តេយ្យមួយ។

ក្នុងរយៈពេលប្រាំមួយឆ្នាំមកនេះលោក Khalifa និងក្រុមរបស់គាត់ដែលមានសមាជិក ២០ នាក់បានគូររូបគំនូររាប់រយផ្ទាំងសម្រាប់សាលារៀន និងផ្លូវនានាដោយស្ម័គ្រចិត្ត។

សម្រាប់លោក Khalifa "អ្វីដែលគួរឱ្យរំភើបបំផុតនោះគឺសង្កាត់ដែលគេបំភ្លេចចោលត្រូវបានស្គាល់បន្តិចម្តងៗទៅកាន់ពិភពខាងក្រៅដោយសារតែផ្ទាំងគំនូរដែលលោកបានគូរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង