Cctimesw1140xh150cm copy

ក្រសួងអប់រំអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋរៀបចំការប្រឡងបញ្ចប់ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋរៀបចំការប្រឡងបញ្ចប់ឆ្នាំនៅតាមគ្រឹះស្ថានសិក្សាចំនួនពីរថ្ងៃ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នៅថ្ងៃទី៧ ខែកក្កដានេះ។

បើតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ដោយសារតែតាមលក្ខណៈបច្ចេកទេស គ្រឹះស្ថានឧត្ដមសិក្សារដ្ឋមិនអាចរៀបចំការប្រឡងអនឡាញបាន ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋរៀបចំការប្រឡងបញ្ចប់ឆ្នាំ ដោយត្រូវរៀបចំបន្ទប់ប្រឡងដែលមានចំណុះ ១៥ ទៅ ២០ នាក់ក្នុងមួយបន្ទប់។

បន្ថែមលើនេះ ក្រសួងអប់រំបានបញ្ជាក់ថា ការរៀបចំការប្រឡងបញ្ចប់ឆ្នាំនៅចំនួនពីរថ្ងៃនេះ ត្រូវធានាអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

គួរបញ្ជាក់ផងដែរថា សម្រាប់គ្រឹះស្ថានឧត្ដមសិក្សារដ្ឋដែលមានបំណងចង់រៀបចំការប្រឡងបញ្ចប់ឆ្នាំ ត្រូវដាក់ពាក្យស្នើសុំមកក្រសួងអប់រំ​ យុវជន និងកីឡា ដើម្បីពិនិត្យ និងទុកជាព័ត៌មាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង