Yearendyearend1140x150

លោកស៊ី ទៅដល់ប្រទេសចិនដោយសុវត្ថិភាពក្រោយបញ្ចប់ទស្សនកិច្ចនៅរុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីចិន ស៊ីជិនភីង

ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានវិលត្រឡប់ទៅទីក្រុងប៉េកាំងវិញហើយកាលពីល្ងាចថ្ងៃពុធដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅប្រទេសរុស្ស៊ីអស់រយៈពេល៣ថ្ងៃ។

លោក ស៊ីបានចាកចេញពីទីក្រុងមូស្គូ នៅព្រឹកថ្ងៃពុធ។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Chernyshenko និងមន្ត្រីជាន់ខ្ពស់រុស្ស៊ីផ្សេងទៀត បានអមដំណើររបស់គាត់ចាកចេញជាមួយនឹងពិធីលាគ្នាដ៏ធំនៅព្រលានយន្តហោះ។ ប្រធានាធិបតីចិនបានមកដល់ទីក្រុងមូស្គូកាលពីរសៀលថ្ងៃចន្ទសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋតបតាមការអញ្ជើញរបស់សមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។

នៅពេលមកដល់ លោក ស៊ី បានជួបជាមួយលោក Putin នៅវិមានក្រឹមឡាំង និងបានផ្លាស់ប្តូរទស្សនៈជាមួយមេដឹកនាំរុស្ស៊ី ស្តីពីទំនាក់ទំនងទ្វេភាគី និងវិបត្តិអ៊ុយក្រែន។ មេដឹកនាំទាំងពីរបានជួបពិភាក្សាជាផ្លូវការកាលពីថ្ងៃអង្គារដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក។

បន្ទាប់ពីកិច្ចពិភាក្សា លោកប្រធានាធិបតី ស៊ី និងប្រធានាធិបតី Putin បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃសាធារណៈរដ្ឋប្រជាមានិតចិន និងសហព័ន្ធរុស្ស៊ីស្តីពីការធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃការសម្របសម្រួលសម្រាប់យុគសម័យថ្មី ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនតាមរយៈការសន្ទនា និងការចរចាសន្តិភាព។

ប្រមុខមេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរបស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រធានសហព័ន្ធរុស្ស៊ីស្តីពីផែនការអភិវឌ្ឍន៍មុនឆ្នាំ ២០៣០ ស្តីពីអាទិភាពក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន-រុស្ស៊ី។

ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យដូចជា កសិកម្ម ព្រៃឈើ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមូលដ្ឋាន បទប្បញ្ញត្តិទីផ្សារ និងប្រព័ន្ធផ្សព្វផ្សាយក៏ត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ស៊ីផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង