Yearendyearend1140x150

«រដូវផ្ការីក»កំពុងអូសទាញភ្ញៀវទេចរទៅកម្សាន្តជាច្រើនក្នុងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ប្រទេសចិន៖ ចំនួនភ្ញៀវទេសចរជាច្រើនសម្រុកទៅទីជនបទ ដើម្បីទស្សនាផ្កាដែលកំពុងរីកគ្របដណ្តប់លើទេសភាពដ៏ធំ និងកំពុងទាក់ទាញអ្នកទេសចរជាច្រើនដែលកំពុងរីករាយនឹងទេសភាពដ៏គួរឱ្យស្ញប់ស្ញែងមួយនេះ។ ផ្កាជាច្រើនប្រភេទកំពុងរីកដុះដាលយ៉ាងពេញទំហឹង នៅជិតបឹង ចៃយ៉ាង ក្នុងទីក្រុង យ៉ាយយាន រដ្ឋធានីនៃខេត្ត សានស៊ី ភាគខាងជើងប្រទេសចិន។

អាជ្ញាធរក្នុងតំបន់ក្នុងទីក្រុង វូហាន នៃខេត្ត ហឺប៉ី ភាគកណ្តាលប្រទេសចិន បានដាក់ចេញនូវផ្លូវទេសចរណ៍ចំនួន ៣ សម្រាប់ឆ្នាំ ២០២៣ ដោយគ្របដណ្តប់លើគោលដៅដ៏សំខាន់ជាច្រើនដូចជា សួនផ្កា សួនផ្កា Cherry Blossom សាកលវិទ្យាល័យ វូហាន។ បើតាមអាជ្ញាធរក្នុងតំបន់បានបន្ថែមទៀតថា សំបុត្រចូលទស្សនានៃរដូវផ្ការីកមានរហូតដល់ជាង ៣០ម៉ឺនសំបុត្រ ត្រូវបានចេញដើម្បីជួយសម្រួលដល់ការអភិវឌ្ឍន៍ទេសចរណ៍ក្នុងស្រុក ហើយអ្នកទេសចរអាចធ្វើការកក់ទុកដោយឥតគិតថ្លៃដើម្បីទស្សនាទេសភាពដ៏ពេញនិយមក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីទទួលបានប័ណ្ណចូលទស្សនា។ ផ្កា pear ជាង ២,000 ហិកតានៅក្នុងស្រុក រិនស៊ូ នៃទីក្រុង មៃសាន ភាគនិរតីនៃខេត្ត ស៊ីឈួន ប្រទេសចិនបានឈានចូលដល់រដូវផ្ការីកពេញលេញហើយ ដែលទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាទេសភាពដ៏ស្រស់ស្អាតមួយនេះ។

នៅក្នុងទីប្រជុំជនកាជៀ អ្នកទេសចរ និងអ្នកចូលចិត្តថតរូបជាច្រើនបានប្រមូលផ្តុំគ្នានៅក្នុងចម្ការផ្លែប៉េស ដើម្បីដើរលេងនៅនិទាឃរដូវ។ ផ្កា ស្បៃរឿង ជាច្រើនរយហិកតាកំពុងបង្ហាញសម្រស់ដ៏ល្អអស្ចារ្យ ដែលកំពុងតែស្រូបទាញភ្ញៀវទេសចរឲ្យមកមើលកម្សាន្ត។

ខេត្តជាច្រើននៅទូទាំងប្រទេសចិនកំពុងដំណើរការរថភ្លើងសម្រាប់ភ្ញៀវទេសចរ ដោយសារការជិះរថភ្លើងគឺជាមធ្យោបាយធ្វើដំណើរជាមួយធម្មជាតិដែលអ្នកទេសចរអាចគយគន់ទេសភាពតាមដងវិថី។ នៅក្នុងខេត្ត Gansu នៃភាគពាយព្យប្រទេសចិន អ្នកដំណើរជាង ៧០០ នាក់បានជិះរថភ្លើងពិសេសមួយចេញពីទីក្រុង ឡានចូវ ធ្វើដំណើរទៅកាន់ តំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ដើម្បីចាប់ផ្តើមដំណើរកម្សាន្តនិទាឃរដូវនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង