Yearendyearend1140x150

វៀតណាមរឹបអូស«ភ្លុកដំរី៧តោន»ពីអាហ្វ្រិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​ភ្លុក​ដំរី​ជាង​៧​តោន​នៅ​ក្រុង Hai Phong / VnExpress

វៀតណាម៖ វៀតណាមរឹបអូសភ្លុកដំរីយ៉ាងតិចប្រាំពីរតោនពីទ្វីបអាហ្រ្វិកក្រោយរកឃើញមានការដឹកជញ្ជូនដ៏សំងាត់នៅក្នុងទីក្រុង Hai Phong ដែលនេះជាការដឹកជញ្ជូនដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងទីក្រុងកំពង់ផែភាគខាងជើង។ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថាពួកគេបានរកឃើញភ្លុកដែលត្រូវបានជួញដូរដោយខុសច្បាប់ពីទ្វីបអាហ្រ្វិកនៅក្នុងកុងតឺន័រគួរឱ្យសង្ស័យចំនួនបី។

កុងតឺន័រជាប់ការសង្ស័បបានធ្វើការដឹកជញ្ជូនដែលបានចាប់ផ្តើមនៅប្រទេសអង់ហ្គោឡា បន្ទាប់មកត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសសិង្ហបុរី ហើយចុងក្រោយទៅកាន់កំពង់ផែ Nam Hai Dinh Vu ក្នុងទីក្រុង Hai Phong ។ កុងតឺន័រត្រូវបានត្រួតពិនិត្យភ្លាមៗក្រោយសមត្ថកិច្ចក្នុងតំបន់មានការសង្ស័យ។

កុងតឺន័រតែមួយមានភ្លុកដំរីជាង ៧តោន ហើយអាជ្ញាធរបាននិយាយថា ទំនិញដែលជួញដូរសរុបអាចមានរាប់សិបតោន។ នាយកដ្ឋានគយខេត្ត Hai Phong បាននិយាយថា ចំនួនភ្លុកដំរីដែលបានរកឃើញ គឺជាការដឹកជញ្ជូនដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងទីក្រុង។ កាលពីដើមខែនេះ មន្ត្រីគយខេត្ត Hai Phong ក៏បានរកឃើញភ្លុកដំរីដែលត្រូវបានជួញដូរសរុបប្រមាណ ៦១០ គីឡូក្រាមក្នុងពីរដង។

យោងតាមក្រុមអភិរក្សបានឱ្យដឹងថា ប្រទេសវៀតណាមបានហាមឃាត់ការជួញដូរភ្លុកដំរីក្នុងឆ្នាំ ១៩៩២ ប៉ុន្តែប្រទេសនេះនៅតែជាទីផ្សារកំពូលសម្រាប់ផលិតផលភ្លុកដែលមានតម្លៃថ្លៃជាខ្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង