ចិន៖ ប្រទេសចិនបានប្រារព្ធទិវាកម្ពុជានៅក្នុងស្រុកហៃណាន ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជាចិន។ ការប្រារព្ធពិធីដ៏វិសេសវិសាលនេះធ្វើឡើងក្នុងវេទិការដ៏ធំមួយដោយមានប្រជាជនចិន និងកម្ពុជាបានចូលរួមក្នុងគោលបំណងលើកស្ទួយវប្បធម៌ ចិន-កម្ពុជា ព្រមទាំងដើម្បីផ្លាស់ទីផ្សារជាមួយគ្នាថែមទៀតផង។
បើតាមអ្នកចូលរួមជនជាតិម្នាក់បានឲ្យដឹងថាវេទិកានេះពិតជាផ្តល់ផលប្រយោជន៌ជាច្រើនដល់ពលរដ្ឋចិន និងកម្ពុជាព្រោះវាអាចជំរុញវប្បធម៌រវាងប្រទេសទាំងពីរ ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា ជាពិសេសវេទិកានេះក៏បានដាក់តាំងលក់ផលិតផលរបស់ប្រទេសកម្ពុជា និងប្រទេសចិន។ អ្នកចូលរួមរូបនេះបន្ថែមថាវេទិកានេះមានការសម្តែងរបាំ ចម្រៀងប្រពៃណីខ្មែរ-ចិន និងក្បាច់រាំងកម្ពុជាថែមទៀតផង ដែរលោកស្រីចាត់ទុកថាជាពិធីដ៏អស្ចារ្យមួយ។
ចំណែកអ្នកចូលរួមម្នាក់ទៀតដែលមានសញ្ជាតិកម្ពុជាបានឲ្យដឹងថាវេទិការនេះក៏មានការដាក់តាំងលក់ផលិតផល ម្រេចខ្មែរ។ លោកស្រីបន្ថែមថាវេទិការនេះកំពុងដើរតួយ៉ាងសំខាន់សម្រាប់ជំរុញ និងលើកស្ទួយផលិតផលខ្មែរក្នុងឆាកអន្តរជាតិជា ពិសេសដាក់ចូលក្នុងទីផ្សារចិន៕