Cctimesw1140xh150cm copy

ធនាគារកាណាឌីយ៉ា ដាក់សម្ពោធឱ្យប្រើប្រាស់សាខាឆ្លាតវៃទីពីរ ស្ថិតជិតវិទ្យាស្ថានភាសាបរទេស (IFL)

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជ ឈានមុខគេមួយក្នុងប្រទេសកម្ពុជា បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ ធនាគារ កាណាឌីយ៉ា សាខា អាយអេហ្វអិល នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនេះ គឺជាផ្នែកមួយនៃគម្រោងរិវត្តកម្មឌីជីថលរបស់ធនាគារ ដើម្បីពង្រីកបណ្តាញវត្តមានសាខាធនាគារទូទាំងប្រទេស ក៏ដូចជាអភិវឌ្ឍបច្ចេកវិទ្យារបស់សេវាកម្ម ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មធនាគារផ្សេងៗ។ ធនាគារ កាណាឌីយ៉ា សាខា អាយអេហ្វអិល មានទីតាំងស្ថិតនៅផ្ទះលេខ១៣២ & ១៣៤ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទល់មុខនឹង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ជាមួយនឹងបទពិសោធន៍ជាង ៣២ឆ្នាំនៅក្នុងវិស័យហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ធនាគារ កាណាឌីយ៉ា បានបន្តបង្ហាញនូវសមិទ្ធផលរីកចម្រើនជាច្រើន និងកំណើនហិរញ្ញវត្ថុយ៉ាងរឹងមាំ។ ជាមួយនឹងទីផ្សារហិរញ្ញវត្ថុយ៉ាងមានស្ថិរភាព ធនាគារ កាណាឌីយ៉ា គឺជាស្ថាប័នមួយដែលឈានមុខគេ និងបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ហើយធនាគារបានបន្តវិនិយោគទៅលើដំណោះស្រាយឌីជីថល ដូចជាការពង្រីកបណ្តាញ នៃសាខាឆ្លាតវៃទូទាំងប្រទេស។

សាខា អាយអេហ្វអិល គឺជាសាខាទី៦៧នៃធនាគារ កាណាឌីយ៉ា ដោយសាខានេះនឹងផ្តល់សេវាធនាគារពេញលេញ បំពាក់ដោយម៉ាស៊ីនស្វ័យសេវាធនាគារ ដូចជា ម៉ាស៊ីនឌីជីថល VTM ដើម្បីបង្កើតគណនីដោយខ្លួនឯង ឬម៉ាស៊ីន CRM សម្រាប់ការដាក់ ឬដកប្រាក់ និងដាក់មូលប្បទានប័ត្រ ក៏ដូចជាម៉ាស៊ីនបោះពុម្ភកាត SEM ដែលលោកអ្នកអាចទទួលបានកាតឥណពន្ធពីធនាគារ កាណាឌីយ៉ា ក្នុងរយៈពេលខ្លី ព្រមទាំងម៉ាស៊ីន ATM ដែលអតិថិជនអាចប្រើប្រាស់ ២៤/៧។

បន្ថែមពីលើនេះ អតិថិជនក៏អាចស្វែងរកសេវាកម្ម និងផលិតផលហិរញ្ញវត្ថុពីធនាគារ កាណាឌីយ៉ា សាខា អាយអេហ្វអិល ផងដែរ ដោយបុគ្គលិករបស់ធនាគារ នឹងរង់ចាំជួយលោកអ្នកគ្រប់តម្រូវការហិរញ្ញវត្ថុ។ សេវាកម្ម និងផលិតផលហិរញ្ញវត្ថុទាំងនោះរួមមាន បង្កើតគណនីសន្សំ ស្នើរសុំកម្ចីផ្ទាល់ខ្លួន ឬឥណទានអាជីវកម្ម ស្នើរសុំកាតឥណទានឬឥណពន្ធ ចុះឈ្មោះសម្រាប់ប្រើប្រាស់សេវាកម្មទូទាត់តាមបែបឌីជីថល ដូចជាម៉ាស៊ីន POS ឬ KHQR និងសេវាកម្មធនាគារផ្សេងៗជាច្រើនទៀត។

ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវធនាគារ កាណាឌីយ៉ា សាខា អាយអេហ្វអិល បានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកស្រី សុង ខេងឡាយ អគ្គនាយិការង និង នាយិកាប្រតិបត្តិ ប្រតិបត្តិការ នៃធនាគារ កាណាឌីយ៉ា។ ក្នុងសន្ទរកថាបើកកម្មវិធី លោកស្រីបានបញ្ជាក់អំពីសារៈសំខាន់ទៅលើតម្រូវការ និងបទពិសោធន៍អតិថិជនរបស់ធនាគារ។

“យើងខ្ញុំមានសេចក្តីសោមន្សរីករាយជាខ្លាំងក្នុងការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវធនាគារ កាណាឌីយ៉ា សាខា អាយអេហ្វអិល ដែលជាសាខាទី៦៧ របស់យើង។ នេះជាសាខាឆ្លាតវៃទី២ហើយ ដែលធនាគារ កាណាឌីយ៉ា បានដាក់ឱ្យប្រើប្រាស់ ដោយសាខាដំបូងរបស់យើង សាខាសែនសុខ ត្រូវបានដាក់សម្ពោធនៅខែតុលា ឆ្នាំ២០២២។ ការដាក់សម្ភាធនូវសាខាឆ្លាតវៃនេះ គឺជាផ្នែកមួយនៃគម្រោងរិវត្តកម្មឌីជីថល (Digital Transformation) របស់ធនាគារ កាណាឌីយ៉ា ដើម្បីនាំយកមកនូវផលិតផល សេវាកម្ម និងដំណោះស្រាយឌីជីថល សម្រាប់បម្រើការជូនអតិថិជនរបស់យើងខ្ញុំ ហើយរួមពេលជាមួយគ្នានោះដែរ វាក៏ជាផ្នែកមួយនៃការពង្រីកនូវបណ្តាញសាខា របស់ធនាគារ កាណាឌីយ៉ា ឱ្យមានវត្តមានទូទាំងព្រះរាជាណាចក្រកម្ពុជា។”

លោកស្រីបានមានប្រសាសន៍បន្ថែមថា “តំណាងឱ្យគណគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ កាណាឌីយ៉ា នាងខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជន ដៃគូអាជីវកម្ម និងនិយ័តករ ដែលតែងតែបន្តផ្តល់នូវទំនុកចិត្តនិងគាំទ្រមកកាន់ធនាគារ កាណាឌីយ៉ា។ នាងខ្ញុំសូមលើកទឹកចិត្តដល់សិស្សនិស្សិត បុគ្គលិកសាកលវិទ្យាល័យ និងអតិថិជនទាំងអស់ អញ្ជើញមកទទួលបទពិសោធន៍ថ្មីជាមួយនឹងសេវាស្វ័យធនាគាជាមួយម៉ាស៊ីនឌីជីថល ដែលមានបំពាក់នៅក្នុង សាខា អាយអេហ្វអិល ដើម្បីទទួលបាននូវសេវាកម្មហិរញ្ញវត្ថុស្របជាមួយនឹងតម្រូវការរបស់លោកអ្នក។”

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័នអន្តរជាតិជាច្រើនទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមួយដ៏ឆ្នើមក្នុងប្រទេសកម្ពុជា ដោយធនាគារទទួលបានពានរង្វាន់ដូចជា “Dream Company To Work For” ពី World HRD Congress ក៏ដូចជាពានរង្វាន់ “Best Managed Bank in Cambodia 2022” ពី The Asian Banker ព្រមទាំងពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” ក្នុងប្រទេសកម្ពុជា ពីស្ថាប័ន International Finance Awards និងពានរង្វាន់ “Best Domestic Bank in Cambodia” ពីស្ថាប័ន Asia Money។ ថ្មីៗនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពាន “Best SME Bank in Cambodia” ពីស្ថាប័ន Digital Banker សម្រាប់ឆ្នាំ២០២៣។

គិតត្រឹមដើមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៧ ទូទាំងខេត្ត រាជធានី ក៏ដូចជាម៉ាស៊ីន ATM, CRM, VTM និងម៉ាស៊ីនស្វ័យសេវាធនាគារឌីជីថល ចំនួនជាង ៤០០ទីតាំង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: www.canadiabank.com.kh

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង