681 ezgif.com resize
Swift cc time

រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី»នឹងចាក់ផ្សាយនៅស្អែកនៅទូរទស្សន៍បាយ័ន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ភាពយន្តរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី»ជាភាពយន្តបែបប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេច ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងត្រូវចាក់ផ្សាយនៅថ្ងៃ ២០ មិនា ២០២៣ ស្អែកនេះតាមកញ្ចក់ទូរទស្សន៍បាយ័ន និង ឆាណែលតេលេក្រាមរបស់សម្តេច ហ៊ុន សែន។ការចាក់ផ្សាយផ្លូវការនេះ ក្រោយរឿងនេះប្រកាស​សម្ពោធជាផ្លូវការនៅថ្ងៃទី ១៣ មីនាកន្លងទៅ។

ខ្សែភាពយន្តនេះ បានបង្ហាញពីខ្សែជីវិតតស៊ូរបស់សម្តេច ហ៊ុន សែន តាំងពីកុមារភាពដែលត្រូវសម្រេចចិត្តចាកចេញពីមាតាបិតា បងប្អូនបង្កើតនៅភូមិកំណើត ទៅស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ដោយស្នាក់អាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្តនៃរាជធានីភ្នំពេញ រហូតបានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន។

ក្នុងខ្សែភាពយន្តនេះ ជាភាពយន្តទាក់ទិនដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគីសម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។

មុខមួយថ្ងៃនៃការចាក់ផ្សាយសម្តេច ហ៊ុន សែន នៅថ្ងៃទី ១៩ មីនានេះ បានថ្លែងថា "រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញ​បូណ៍មីនិងត្រូវចាក់ផ្សាយនៅថ្ងៃ២០មិនា២០២៣ស្អែកនេះតាមកញ្ចក់ទូរទស្សន៍បាយ័ន។កាលពីថ្ងៃ១៣មិនា២០២៣ខ្ញុំបាននិយាយថាឆាណែលតេលេក្រាមរបស់ខ្ញុំនិងចាក់ផ្សាយក្រោយទូរទស្សន៍បាយ័នក្នុងរង្វង់២ឬ៣ម៉ោង។អាស្រ័យដោយទូរទស្សន៍បាយន្តត្រូវចាក់ផ្សាយបន្ទាប់មកត្រូវចាក់ផ្សាយឡើងវិញដូចនេះឆាណែលតេឡេក្រាមរបស់ខ្ញុំនិងចាក់ផ្សាយរយះពេល១០ម៉ោងយ៉ាងតិចក្រោយការផ្សាយរបស់ទូរទស្សន៍បាយន្ត។ខ្ញុំនិងបង្ហោះចេញម្តងមួយភាគជាមួយគ្នាតែម្តង"

Khcct banner

អត្ថបទទាក់ទង