ភ្នំពេញ៖ នាគទាំងបួននៃឡូហ្គោកីឡាស៊ីហ្គេម មានពណ៌បៃតង ក្រហម ក្រហម ខៀវ និងលឿង ដែលរួមគ្នាតែមួយ បង្ហាញពីការរួបរួម និងភាពចម្រុះនៅក្នុងសហគមន៍អាស៊ីអាគ្នេយ៍ ហើយពណ៌ចម្បងនៃឡូហ្គោនេះ គឺពណ៌មាសដែលតំណាងឱ្យនគរ ការរីកចម្រើនឥតឈប់ឈរ សុខភាព និងសុភមង្គល។
ឡូហ្គោកីឡាស៊ីហ្គេមឆ្នាំ២០២៣ ទទួលបានការបំផុសគំនិតពី ប្រវត្តិសាស្ត្រនៃប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ ប្រាសាទមិនត្រឹមតែជានិមិត្តរូប និងអត្តសញ្ញាណរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាព និងសេចក្តីរីករាយរបស់ប្រជាជនកម្ពុជាផងដែរ។
ពណ៌មាសនៃឡូហ្គោកីឡាស៊ីហ្កេម ត្រូវបានគេជ្រើសរើសជាពណ៌ចម្បងនៃនិមិត្តសញ្ញាដើម្បីតំណាងឱ្យទឹកដី និងការរីកចម្រើនរីកចម្រើនឥតឈប់ឈរ សុខភាព និងសុភមង្គល។ ចំណែករូប នាគ នៅក្នុងឡូហ្គោ ជាអ្នកការពារ និងផ្តល់ស្ថេរភាពដល់ព្រះរាជាណាចក្រកម្ពុជា។ នាគទាំងបួនមានពណ៌បៃតង ក្រហម ក្រហម ខៀវ និងលឿង ដែលរួមគ្នាតែមួយ បង្ហាញពីការរួបរួម និង ភាពចម្រុះនៅក្នុងសហគមន៍អាស៊ីអាគ្នេយ៍។ ពណ៌ទាំងបួនតំណាងឱ្យភាពចម្រុះនៃសហគមន៍អាស៊ីអាគ្នេយ៍ដែលរួបរួមគ្នាជាពណ៌តែមួយតាមរយៈនាគទាំងបួន។
គួរបញ្ជាក់ថា កម្ពុជាត្រូវបានតែងតាំងជាផ្លូវការធ្វើជាម្ចាស់ផ្ទះនៃកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៥ ហើយការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម កម្ពុជាបានស្ម័គ្រចិត្តធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ផងដែរ៕