Yearendyearend1140x150

លោកស៊ីជិនភីង និងជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន នាសប្តាហ៍ក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកស៊ី ជិនភីង ជួបជាមួយលោកវ្ល៉ាឌីមៀ ពូទីន នាពេលកន្លងទៅ

ចិន៖ ក្រសួងការបរទេសចិនបានប្រកាសកាលនាថ្ងៃសុក្រនេះថា មេដឹកនាំចិនលោក ស៊ី ជិនភីង នឹងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។

បើតាមមន្រ្តីចិនបានឲ្យដឹងថាវានឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនជាងមួយឆ្នាំមុន។ យោងតាមវិមានក្រឹមឡាំងបានឱ្យដឹងថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោក ស៊ី និងលោក ពូទីន នឹងពិភាក្សាអំពី "កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ" រវាងប្រទេសទាំងពីរ។

វិមានក្រឹមឡាំងបានគូសបញ្ជាក់ថា"ក្នុងអំឡុងពេលកិច្ចពិភាក្សា បញ្ហាប្រធានបទនៃការអភិវឌ្ឍន៍បន្ថែមទៀតនៃទំនាក់ទំនងភាពជាដៃគូទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងរុស្ស៊ី និងចិន នឹងត្រូវបានពិភាក្សាផងដែរ" ។ មន្រ្តីវិមានក្រឹមឡាំងបានបន្ថែមថា "ការផ្លាស់ប្តូរទស្សនៈក៏ត្រូវបានគ្រោងទុកផងដែរនៅក្នុងបរិបទនៃការពង្រឹងកិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិននៅក្នុងឆាកអន្តរជាតិ"។ ដោយក្នុងនោះ"ឯកសារទ្វេភាគីសំខាន់ៗមួយចំនួននឹងត្រូវបានចុះហត្ថលេខា។"

ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅពេលដែលប្រទេសចិនព្យាយាមបង្ហាញខ្លួនឯងថាជាឈ្មួញកណ្តាលសន្តិភាពអព្យាក្រឹតចំពោះអ៊ុយក្រែន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះត្រូវបានជួបជាមួយនឹងការសង្ស័យនៅក្នុងរដ្ឋធានីលោកខាងលិចដោយសារតែភាពជាដៃគូដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងម៉ូស្គូ។

ប្រទេសចិនបានបដិសេធមិនថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ឬហៅវាថាជា "ការឈ្លានពាន" ជំនួសមកវិញដោយបន្ទោសការឈានទៅមុខរបស់អង្គការណាតូសម្រាប់ការបង្កជម្លោះ។

មន្ត្រីលោកខាងលិចក៏បានលើកឡើងពីការព្រួយបារម្ភថា ចិនអាចនឹងកំពុងពិចារណាផ្តល់ជំនួយយោធាដ៍សាហាវដល់រុស្ស៊ី ដែលជាការចោទប្រកាន់មួយដែលត្រូវបានបដិសេធដោយទីក្រុងប៉េកាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង