Cc time web banner 054637

«អណ្តើកយក្ស»ទម្ងន់ជាង១០០គីឡូក្រាមត្រូវបានប្រលែងចូលសមុទ្រវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អណ្តើក​សមុទ្រ​ជិត​ផុត​ពូជ​មួយ​ក្បាល​ត្រូវ​បាន​គេ​ដោះលែង​ត្រឡប់​ទៅ​សមុទ្រ​វិញ​ក្នុង​ខេត្ត Thua Thien-Hue ភាគ​កណ្តាល​ប្រទេស​វៀតណាម។

វៀតណាម៖ អណ្តើកជិតផុតពូជទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានក្រុមអ្នកនេសាទវៀតណាមចាប់ដាក់ក្នុងសំណាញ់ ហើយទីបំផុតត្រូវលែងទៅសមុទ្រវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express។

លោក Pham Thanh អាយុ ៥៨ ឆ្នាំ បានប្រទះឃើញអណ្តើកនេះជាប់ក្នុងសំណាញ់នាល្ងាចថ្ងៃព្រហស្បតិ៍។ ពេលនោះគាត់ និងអ្នកជិតខាងបាននាំអណ្តើកចូលច្រាំង ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។

ក្រុមមន្រ្តីក្នុងស្រុកបានឲ្យដឹងថា អណ្តើកនេះគឺជាសត្វដែលធ្ងន់បំផុតមិនធ្លាប់មានដោយអ្នកនេសាទនៅតំបន់ Thua Thien-Hueធ្លាប់ចាប់បានពីមុនឡើយ។ ។ ទីបំផុតអណ្តើកត្រូវបានគេដោះលែងវិញទៅកាន់សមុទ្រ។ អណ្តើកសមុទ្រត្រូវបានចុះបញ្ជីក្នុងចំណោមប្រភេទសត្វជិតផុតពូជក្នុងប្រទេសវៀតណាម ដែលមានន័យថាការលក់ និងការដឹកជញ្ជូនរបស់វាត្រូវបានហាមឃាត់ដោយច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង