អូទ្រីស៖ សាស្ត្រាចារ្យជនជាតិអូទ្រីសនាថ្ងៃទី ១៦មីនា នេះបានគូសបញ្ជាក់ថាអ្នកទទួលផលដ៏ធំបំផុតនៃការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីខែកញ្ញាឆ្នាំមុន គឺសហរដ្ឋអាម៉េរិកអ្នកទទួលបានផលចំណេញ ប៉ុន្តែប្រជាជនអឺរ៉ុបត្រូវទទួលនូវផលវិបាកដ៏ធ្ងន់ធ្ងរដោយសារកំណើនសេដ្ឋកិច្ចប្រែប្រួល។
នៅក្នុងបទសម្ភាសន៍ជាមួយ China Media Group (CMG) សាស្ត្រាចារ្យ Hannes A. Fellner នៅនាយកដ្ឋានភាសាវិទ្យានៃសាកលវិទ្យាល័យ Vienna បានកត់សម្គាល់ថាក្រុមហ៊ុនថាមពលហ្វូស៊ីលរបស់អាម៉េរិករកប្រាក់បានច្រើនពីការផ្ទុះ Nord Stream ក្នុងអំឡុងពេលការផ្គត់ផ្គង់កំពូលរដូវរងារដែលនាំទៅដល់ អតិផរណាខ្ពស់ និងភាពក្រីក្រកាន់តែច្រើននៅអឺរ៉ុប។
លោកបន្ថែមថា ការពិតណាស់អាម៉េរិកគឺជាអ្នកនៅពីក្រោយខ្នងនៃការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ហើយអាម៉េរិកកំពុងតែដើរតួជាអ្នកសង្រ្គោះពិភពលោកក្លែងក្លាយស្របពេលដែលខ្លួនតែងតែដើចចាក់អុជឲ្យគេផ្ទុះសង្រ្កាមហើយបានលក់អាវុធរបស់ខ្លួនចេញ។
ទន្ទឹមនឹងនោះ លោកក៏បានចង្អុលបង្ហាញថា ប្រទេសអាឡឺម៉ង់គឺជាមេដឹកនាំនៃសេដ្ឋកិច្ចអឺរ៉ុប ហើយការផ្ទុះ Nord ស្ទ្រីមខាងជើងបានប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលថោករបស់ខ្លួន ដែលជាផលប៉ះពាល់យ៉ាងខ្លាំងដល់អឺរ៉ុបទាំងមូល៕