Yearendyearend1140x150

ចិនចាប់ផ្តើមប្រមូលផល«ពូជតែ» West Lake Longjing

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កសិករចិនប្រមូលផលពូជតែ West Lake Longjing

ចិន៖ ប្រទេសចិនបាននឹងកំពុងមមាញឹក្នុងការប្រមូលផលពូជតែ West Lake Longjing នៅតំបន់ Hangzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ កសិករក្នុងតំបន់ជឿជាក់ថាតែនាឆ្នាំនេះនិងផ្តល់ទិន្នផលល្អ និងជំរុញសេដ្ឋកិច្ចបន្ថែមទៀតដល់ប្រជាកសិករចិន។

កសិករចិនជាច្រើនរយនាក់បាននឹងកំពុងមមាញឹកក្នុងការប្រមូលផលស្លឹកតែ West Lake Longjing ក្នុងឆ្នាំនេះនៅឯចម្ការតែនៅក្នុងភូមិ Longjing នៃទីក្រុង Hangzhou ។ បច្ចុប្បន្ននេះ ការប្រមូលផលសំខាន់គឺពូជដែលមានឈ្មោះ "ឡុងជីង ៤៣"។

ដោយសារការកែលម្អជាបន្តបន្ទាប់នៃការគ្រប់គ្រងចម្ការតែ ការអភិវឌ្ឍន៍បច្ចេកវិទ្យាផលិតកម្មបៃតង ការពង្រឹងការបណ្តុះបណ្តាលជំនាញជ្រើសរើសតែ និងផលិតតែ ទិន្នផលស្លឹកតែ West Lake Longjing បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Zhu Jianshan សាស្ត្រាចារ្យនៃមហាវិទ្យាល័យតែ Zhejiang បាននិយាយថា រសជាតិ និងគុណភាពគឺល្អបំផុតនៅពេលនេះ។ លោកបន្ថែមថា"ការរើសស្លឹកតែឡុងជីងគួរតែជាជម្រើសដំបូងក្នុងឆ្នាំនេះ ដើម្បីធានាបាននូវគុណភាពតែនៅពេលដែលគេជាវយកទៅពិសារ។

គួរបញ្ជាក់ថាតែ West Lake Longjing ដែលត្រូវបានគេស្គាល់ថា Dragon Well Tea គឺជាតែបៃតងរបស់ចិនដែលល្បីល្បាញដោយសារគុណភាពខ្ពស់របស់វា។ វាត្រូវបានដាំជាចម្បងនៅក្នុងទីក្រុង Hangzhou ទីក្រុង Zhejiang និងតំបន់ជុំវិញមួយចំនួនដែលមានសំណើម និងលក្ខខណ្ឌអាកាសធាតុល្អ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង