
រុស្សី៖ រុស្ស៊ីបានវាយប្រហារលើទាហាន និងសម្ភារៈយោធារបស់អ៊ុយក្រែននៅក្នុងតំបន់ផ្សេងៗ ខណៈដែលអ៊ុយក្រែនបានអះអាងវិញថា កងកម្លាំងរបស់ខ្លួនបានវាយលុកការវាយប្រហាររបស់រុស្ស៊ីនៅក្នុង និងជុំវិញតំបន់ Bakhmut។ នេះបើយោងតាមការសង្ខេបផ្លូវការរបស់ប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានគូសបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់គ្រាប់រ៉ុក្កែត និងមីស៊ីលរបស់អ៊ុយក្រែន និងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាច្រើន។ យោងតាមក្រសួងបានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានវាយប្រហារអង្គភាពអ៊ុយក្រែន នៅក្នុងតំបន់រួមមាន Kupiyansk, Krasnyi Lyman និង Donetsk ។
ជាមួយគ្នានេះ សេចក្តីរាយការណ៍សង្ខេបពីអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកាលពីថ្ងៃចន្ទបាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានវាយលុកការវាយប្រហារជាច្រើនរបស់រុស្ស៊ីនៅក្នុងតំបន់ចំនួនប្រាំ រួមមាន Krasnyi Lyman និង Bakhmut ។
អគ្គសេនាធិការអ៊ុយក្រែនក៏បានសង្គត់ធ្ងន់ថា កងកម្លាំងទ័ពអាកាស មីស៊ីល និងកាំភ្លើងធំរបស់អ៊ុយក្រែនបានធ្វើការវាយប្រហារលើយោធារុស្ស៊ី ដោយកត់សម្គាល់ថា ស្ថានភាពនៅជុំវិញតំបន់ Bakhmut នៅតែលំបាក ខណៈកងទ័ពអ៊ុយក្រែនបន្តការពារយ៉ាងតឹងរឹងបំផុត៕