
ភ្នំពេញ៖ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានជូនសារលិខិតមួយទៅលោកDonald J.Trumpប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ ព្រះរាជសារនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២០។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារ ជូន ឯកឧត្តម Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាមេរិក ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាបុណ្យឯករាជ្យជាតិ សហរដ្ឋអាមេរិក ។
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបង្ហាញពីការពេញចិត្តដែលចំណងមិត្តភាពនិងការសហការគ្នាដែលបានបង្កើតឡើងជាយូរមកហើយដែលប្រកបដោយភាពរីករាយសោមន្សរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាមេរិកដែលបានរីកចម្រើនអស់រយៈពេលជាច្រើនឆ្នាំ។
