Cctime 6monthsfree desktop
Cc times  web banner kh (2)

«ផៃ លីន»ជាដំរីញីមួយក្បាលខូចឆ្អឹងខ្នងដោយសារការដឹកភ្ញៀវទេសចរនៅថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
«ផៃ លីន»ជាដំរីញីមួយក្បាល មានអាយុ ៧១ ឆ្នាំ។រូបភាព៖  WFFT

ថៃ៖ «ផៃ លីន»ជាដំរីញីមួយក្បាល មានអាយុ ៧១ ឆ្នាំ ដែលឆ្អឹងខ្នងរបស់គេត្រូវបានខូចទ្រង់ទ្រាយដោយសារការដឹកភ្ញៀវទេសចរអស់រយៈពេល២៥ឆ្នាំ ដែលជាធម្មតាមានមនុស្ស ៦ នាក់នៅពេលធ្វើដំណើរ។បច្ចុប្បន្ន«ផៃ លីន»ត្រូវបានការចូលនិវត្តន៍ និង ការថែទាំពីអង្គការ Wildlife Friends Foundation in Thailand (WFFT)។

ប្រធានគម្រោងរបស់ WFFT លោក Tom Taylor បានថ្លែងថា ខ្នងរបស់ដំរីមិនត្រូវបានរចនាឡើង ដើម្បីផ្ទុកទម្ងន់ធ្ងន់នោះទេ ឆ្អឹងខ្នងរបស់ពួកគេលាតសន្ធឹងឡើងលើ ហើយសម្ពាធថេរលើឆ្អឹងខ្នងរបស់ពួកគេពីអ្នកទេសចរអាចបណ្តាលឱ្យមានការខូចខាតរាងកាយជាអចិន្ត្រៃយ៍។សម្រាប់Taylor បច្ចុប្បន្ននេះអង្គការរបស់លោក កំពុងធ្វើការដើម្បីបង្កើនការយល់ដឹងអំពីផ្នែកអវិជ្ជមាននៃទេសចរណ៍ដើរលេងដំរីនៅក្នុងប្រទេសថៃ។

ក្នុងឆ្នាំ ២០១៤ប្រទេសថៃ បានអនុម័តច្បាប់ស្តីពីការទប់ស្កាត់អំពើឃោរឃៅសត្វ និង ច្បាប់ស្តីពីសុខុមាលភាពសត្វ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃនៅតែទទួលបានចំណាត់ថ្នាក់ “D” នៅពេលនិយាយអំពីសុខុមាលភាពសត្វ យោងតាមសន្ទស្សន៍ការពារសត្វសកលដែលចំណាត់ថ្នាក់មិនល្អ។

គួរបញ្ជាក់ថា បច្ចុប្បន្នដំរីញី «ផៃ លីន» នាងត្រូវបាននាំទៅរស់នៅជាមួយអង្គការ Wildlife Friends Foundation Thailand (WFFT) ដែលជាជម្រកសត្វដំរីរបស់ប្រទេសថៃ ជាកន្លែងដែលនាងអាចដើរលេងដោយសេរី និងចូលរួមក្នុងអាកប្បកិរិយាធម្មជាតិរបស់នាង។

បើតាមអ្នកជំណាញសត្វដំរី បានពន្យល់ថា ការប្រើសត្វដំរី សម្រាប់ដើរលេងតែងតែចំណាយពេលពេញមួយថ្ងៃ ដើម្បីផ្ទុកទម្ងន់ក្រុមអ្នកទេសចរ និង កៅអី ជាសម្ពាធជាបន្តបន្ទាប់លើរាងកាយរបស់ដំរី ហើយឆ្អឹងនៅលើខ្នងរបស់ពួកគេកាន់តែយ៉ាប់យ៉ឺន បណ្តាលឱ្យមានការខូចខាតរាងកាយដែលមិនអាចត្រឡប់វិញបាន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង