Cctimesw1140xh150cm copy

ប្រតិភូនិងអត្តពលិកចំនួន ៩០០០នាក់ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍សុីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ប្រតិភូអមដំណើរកីឡាករ កីឡាការិនី ក្នុងថ្ងៃទី ៩ ខែ មីនានេះ បានអញ្ជើញធ្វើដំណើរមកពីបណ្ដាលប្រទេសចំនួន ១១ប្រទេស នៅក្នុងតំបន់អាស៊ានដោយក្នុងនោះមានកីឡាករ កីឡាការិនី មានចំនួន ៥៥០០នាក់ ដែលនិងចូលរួមប្រកួតកីឡាសុីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខនេះ។

លោក វ៉ាត់ ចំរើន គណៈកម្មការរៀបចំការប្រកួតកីឡាសុីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានប្រសាសន៍ថាកម្ពុជានៅមិនទាន់បិទប្រព័ន្ធ ចុះឈ្មោះទទួលកីឡាករ កីឡាការិនី ចូលរួមប្រកួតកីឡាសុីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ទេ លោករំពឹងថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសុីហ្គេម លើទី៣២ខាងមុខ និងមានកីឡាករ កីឡាការិនីមកពីបណ្ដាលប្រទេស ចូលរួមប្រកួតកើន ៦០០០ ទៅ ៧០០០នាក់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបានបន្ថែមថា ការប្រកួតកីឡាសុីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានចំនួន ៥០៧វិញ្ញាសា ក្នុងនោះមាន ៣៦ប្រភេទកីឡា និងបូករួមនឹងវិញ្ញាសាសម្ដែងថែមទៀតផង ។លោកបន្តថា ការប្រកួតកីឡាទាំងអស់មានវិញ្ញាសាមួយចំនួនមានរៀបចំប្រកួតនៅ ភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងវិញ្ញាសាមួយចំនួនទៀតរៀបចំប្រកួតនៅ ខេត្តកំពត និងកែបផងដែរ។

គួរបញ្ជាក់ថា ការរៀបចំដំណើរការប្រកួតព្រឹត្តិការណ៍សុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កម្ពុជាត្រៀមចំណាយថវិការជាង ១០០លានដុល្លារ ដើម្បីរៀបចំរចនាសម្ព័នកីឡា ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង