
កំពង់ធំ៖ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី ៩ មីនានេះ បានប្រកាសពីក្តីរំពឹងទុកទៅលើថ្នាក់ដឹកនាំរបស់គណបក្សហ៊្វុនស៊ិនប៉ិចអាចនឹងមានសន្ទុះឡើងវិញ។ការប្រកាសនេះ ដោយថ្នាក់ដឹកនាំរបស់គណបក្សយល់ថា ដោយសារការរួមសាមគ្គីគ្នា និងការចុះមូលដ្ឋាន ពង្រឹងស្មារតី ចង់ក្រងរចនាសម្ព័ន្ធ សកម្មជនគាំទ្រ។
ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកគាំទ្រឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានមានបន្ទួលថា គណបក្សហ៊្វុនស៊ិនប៉ិច អាចនឹងមានសន្ទុះឡើងវិញ ដោយសារការរួមសាមគ្គីគ្នា និងការចុះមូលដ្ឋាន ពង្រឹងស្មារតី ចង់ក្រងរចនាសម្ព័ន្ធ សកម្មជនគាំទ្រ ។
ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានថ្លែងអំណរអគុណចំពោះសមាជិក-សមាជិកាគណបក្សនៅតាមខេត្ត ដែលបានស្រលាញ់ស្មោះត្រង់ជាមួយនិងហ្វ៊ុនស៊ិនប៉ិចតាំងពីដើមរហូត។សម្រាប់ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធដល់បច្ចុប្បន្ននេះ ហើយបញ្ជាក់ថា ហ៊្វុនស៊ិនប៉ិច នឹងឈានទៅរកការទទួលបានការគាំទ្រសារជាថ្មី បន្ទាប់ពីយើងបានរួបរួមគ្នា ជាធ្លុងមួយ ដើម្បីកសាងជោគវាសនា នៃអ្នករាជានិយម និងប្រជារាស្ត្រខ្មែរ ។
ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានមានបន្ទួលទៀតថា ដើម្បីថែរក្សានូវកេរ្តិ៍ដំណែលរបស់អតីត ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋយើងគប្បីសាមគ្គីគ្នាជាធ្លុងមួយ ដោយត្រូវសាមគ្គីគ្នា ប្រមូលផ្តុំគ្នាឡើងវិញដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៧ខាងមុខនេះ មានឈ្មោះបោះសំឡេង ឡើងវិញនៅក្នុងរដ្ឋសភា៕

.jpg?1678355282)