អឺរ៉ុប៖ ក្រុម Bayern Munich បានយកឈ្នះទៅលើក្រុម PSG ធ្លាក់ចេញពីពានរង្វាន់លំដាប់ទីមួយនៃទ្វីបអឺរ៉ុប UEFA Champions League នៅវគ្គ ១៦ ក្រុមចុងក្រោយបន្ទាប់ពីប្រកួតចាញ់ក្រុម Bayern Munich កាលពីយប់មិញ។
ក្នុងជំនួបរវាងក្រុមទាំងពីរមានការប្រកួតដណ្តើមគ្នាយ៉ាងសកម្មក្នុងតង់ទី១រហូតដល់នាក់គាំទ្រមួយចំនួនស្រែកហូកញ្ច្រៀវយ៉ាងខ្លាំង លុះដល់តង់ទី២ ក៏មានគ្រាប់បាល់កើតឡើងដោយការស៊ុតបញ្ជូលទីរបស់ កីឡាករ Eric Maxim Choupo-Moting រកបានស៊ុតបញ្ជូលទី ១គ្រាប់ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Serge Gnabry ដោយក្រុម Bayern Munich ២-០ PSG ។ ហើយលទ្ធផលនេះ បានរក្សារហូតដល់ចប់ការប្រកួតដោយគ្មានក្រុមណាមួយមានគ្រាប់បាល់កើតឡើងទៀតឡើយ។ ក្រុមបាល់ទាត់ Bayern Munich បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទីមួយនៃទ្វីបអឺរ៉ុប UEFA Champions League៕